ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុយ វណ្ណៈ បន្ដជាប់ឆ្នោត ជាប្រធាន សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា អាណត្តិទី២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:22 ល្ងាច អ្នកអាន 423

ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ នៅតែបន្ដជាប់ឆ្នោត ជាប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មាកម្ពុជា (ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត ២០ លើ២០។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោល បំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែ ល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើ ផលប្រយោជន៍អ្នកសារព័ត៌មាន។

នៅថ្ងៃទី១២ខែតុលា ព្រឹកមិញនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) រៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល ៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

សហភាពសហព័ន្ធអ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ មួយអាណត្តិបីឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកសាងសមិទ្ធិ ផលជាច្រើន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាដៃគូរអង្គការស្ថាប័នជាតិ អន្តរជាតិ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរការអង្គសមាជ នៅរសៀលថ្ងៃនេះ ស.ស.សក នឹងធ្វើសន្និសីទកាសែត អំពីលទ្ធផលសមាជ និងពិធីបិទសមាជ ក្រោមវត្តមានលោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,780 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,274 នាក់