ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុន ណេង៖ មិនចង់ឃើញកម្ពុជា វិលទៅរកភ្នក់ភ្លើង សង្គ្រាមសារជាថ្មី ម្តងទៀតទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:37 ល្ងាច អ្នកអាន 535

ខេត្តពង់ចាម៖លោកហ៊ុន ណេង តំណាងរាស្រ្ដមណ្ឌលកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល កម្ពុជាបានខិតខំ ប្រឹងប្រែង អភិវឌ្ឍន៍ ធនធានមនុស្ស ចាប់តាំងពីថ្ងៃ រំដោះប្រជាជនកម្ពុជា ចេញពីភ្នក់ភ្លើង សង្គ្រាមនៃរបប ប្រល័យ ពូជសាសន៍ប៉ុល ពត និងបានខិតខំ បណ្តុះបណ្តាល ធនធានមនុស្ស តាំងពីអ្នកចេះច្រើន បង្រៀន អ្នកចេះតិច អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ រហូតមកដល់ប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ ព្រមទាំង មានការ អភិវឌ្ឍន៍ រីកចម្រើន ផងដែរ។ ដូចសព្វថ្ងៃនេះគឺ យើងមិនចង់ ឃើញកម្ពុជា វិលទៅរកភ្នក់ភ្លើង សង្គ្រាមសារជាថ្មី ម្តងទៀតទេ។ ដូច្នោះទេសូមបងប្អូន រួមគ្នាថែរក្សានូវសុខសន្តិភាព នេះ ឲ្យបានឋិតថេរ គង់វង្ស ជារៀងដរាប ដើម្បីឲ្យកូនចៅ យើងមានឱកាស សិក្សារៀនសូត្រ ទទួលបាន ចំណេះដឹង ដើម្បីចូលរួម ចំណែក អភិវឌ្ឍន៍ ប្រទេស ជាតិ ឲ្យមានការរីកចម្រើន។

ការថ្លែង យ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ៦បន្ទប់ ស្ថិតនៅ ក្នុងភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែតុលាព្រឹកមិញនេះ ដោយ មានការ អញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រី អង្គការស្ពានហូឡង់ ព្រមទាំងមន្ត្រី ពាក់ព័ន្ធជាច្រើនទៀត។

សូមបញ្ជាក់ថា ចំពោះអគារសិក្សានេះ ជាអំណោយរបស់ អង្គការស្ពានកម្ពុជា ហូឡង់ ដែលបានចាប់ផ្ដើម សាងសង់ឡើង ក្នុងអំឡុង ខែមីនាឆ្នាំ២០១៩។

ក្នុងពិធីនេះក៏មាន ការចែកជូនពូជស្រូវ សែនក្រអូប ចំនួន៣.៩០០តោន ជូនដល់ប្រជាពលរដ្ឋ ចំនួន៦២គ្រួសារ ដែល រងផលប៉ះពាល់ដោយ គ្រោះ ទឹកជំនន់ទន្លេមេគង្គ បណ្តាលឲ្យខូចខាតផ្ទៃដី២១ ហិកតា នៅក្នុងឃុំទួលព្រះឃ្លាំ ស្រុក ស្ទឹងត្រង់ ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,900 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,070 នាក់