ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅទីបំផុត រដ្ឋមន្ត្រីស៊ុន ចាន់ថុល ដកតំណែង ប្រធានមន្ទីរសាធារណការ ខេត្តរតនគិរី ក្រោយល្បីខ្ចិលធ្វើផ្លូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:57 ល្ងាច អ្នកអាន 938

ភ្នំពេញ៖នៅទីបំផុតលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានសម្រេចដកតំណែង លោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តរតនគិរី ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួង វិញ ក្រោយមានព័ត៌មានល្បីល្បាញថា ប្រធានមន្ទីររូបនេះខ្ចិលធ្វើផ្លូវ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឲ្យលោក សាយ សាមាន ជាអនុប្រធានមន្ទីរឡើងមកកាន់ជាប្រធានស្ដីទីជំនួសលោក ស៊ុន ប៉ូលីន វិញ។
ការសម្រេចដកតំណែង លោកស៊ុន ប៉ូលីន ចេញពីប្រធានមន្ទីរសាធារណការ បែបនេះ ក្រោយពីមានប្រតិកម្ម របស់លោកតំណាងរាស្ដ្រប៊ូ ឡាំ។ ដោយតំណាងរាស្ត្រថាលោកស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការនិហដឹកជញ្ជូខេត្តរតនគិរី
មិនបានយកចិត្តទុកដាក់ ក្នុងការស្ថាបនា កសាងផ្លូវ ដែលរងនូវការខូចខាត ជាច្រើនកន្លែង ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរក៏ពិបាកដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។

នៅពេលចុះពិនិត្យស្ថានភាពផ្លូវនោះ លោកអ្នកតំណាងរាស្ដ្រ បានលើកឡើងថា ប្រជាពលរដ្ឋខេត្តរតនគិរី មិនត្រូវការប្រធានមន្ទីរដូចលោក ស៊ុន ប៉ូលីន នោះទេ ក្រោយមករំលងបាន២ថ្ងៃ នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ រដ្ឋមន្ដ្រីស៊ុន ចាន់ថុល បានសម្រេចផ្ទេរភារកិច្ចដកលោកស៊ុន ប៉ូលីន ចេញ។
សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដកតំណែង ប្រធានមន្ទីរនៅតាមបណ្ដារខេត្តមួយចំនួន ក្រោយមានភាពអសកម្មការងារ។ ប៉ុន្តែប្រធានមន្ទីរមួយចំនួនទៀត គេនៅមិនទាន់ឃើញ មានការដកឬផ្លាស់ប្ដូរនៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,068 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,562 នាក់