ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឡានខ្នាតធំ ដឹកត្រីមកចត សាងដាក់ឲ្យម៉ូយរាល់ព្រឹក នៅខាងកើតផ្សារលើធំថ្មី ហូរទឹកឆ្អាប ប៉ុន្តែជំនាញហាក់មើលរំលង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:00 ល្ងាច អ្នកអាន 905

ខេត្តសៀមរាប៖មានការលើកឡើងថា ជារៀងរាល់ព្រឹក មានឡានខ្នាតធំមួយគ្រឿង ដែលគេដឹងថាជាឡានដឹកត្រី បានមកចតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងកើតផ្សារលើ ប្រហែលជាង១០០ម៉ែត្រ នៃក្រុងសៀមរាប ដើម្បីសាងត្រីទម្លាក់ឲ្យម៉ូយនានា។

រថយន្តដឹកត្រីនោះ ត្រូវបានគេដឹងថាហូរទឹកឆ្អាប ប្រឡាក់ផ្លូវ ជារឿងរាល់ព្រឹក ប៉ុន្តែមិនត្រូវបានជំនាញយកចិត្តទុកដាក់ បញ្ចៀសនូវបញ្ហានេះឡើយ។ កត្តាបែបនេះ ទំនងជំនាញមួយចំនួន ទទួលបានផលប្រយោជន៍ ទើបធ្វើមិនដឹងមិនឃើញ។

ប្រជាពលរដ្ឋ អ្នកនៅក្បែរកន្លែងនោះ បានលើកឡើងថា ឡានដឹកត្រីដែលមានទឹកហូរឆ្អាបបែបនេះ មិនគួរណាមកចត សាងនៅទីប្រជុំជន ឬនៅផ្លូវដែលមានភ្ញៀវទេសចជាតិនិងអន្តរជាតិ នោះទេ ជាពិសេសផ្លូវជាតិនេះក៏មានរថយន្តគណ:ប្រតិភូឆ្លងកាត់ផងដែរ បើបណ្ដែតបណ្ដោយយូៗទៅកន្លែងចតនោះ កាន់តែមានសភាពស្អុយឆ្អាបខ្លាំងឡើងៗ។

ពាក់ព័ន្ធករណីនេះ អភិបាលខេត្តសៀមរាប លោកទៀ សីហា មិនទាន់ធ្វើការ អត្ថាធិប្បាយបកស្រាយបាននៅឡើយទេ នៅពេលសូមការទំទាក់ទំទង តាមប្រព័ន្ធតេឡេក្រា នាព្រឹកមិញ។ ក៏ប៉ុន្តែលោកនួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថាជុំវិញការរថយន្តចតសាងត្រីនេះ ចាំលោកឲ្យអ្នកពាក់ព័ន្ធ ពិនិត្យមើល នេះអាចពាក់ព័ន្ធ៣ករណី។ ទោះយ៉ាងណាលោកនួន ពុទ្ធារ៉ា មិនបានអត្ថាធិប្បាយលម្អិតនោះទេ ដោយសូមរងចាំបន្ត។

សូមបញ្ជាក់ថារថយន្តដឹកត្រី ខ្នាតធំ ដែលមកចត លើផ្លូវជាតិលេខ៦ ខាងកើតផ្សារលើធំថ្មី ជារៀងរាល់ព្រឹកនេះ គេមិនទាន់ដឹងថា ដឹកត្រីមកពីប្រទេសណា ឬខេត្តណានៅឡើយទេ។

ប្រជាពលរដ្ឋ បានលើកឡើងថា ការដែលមានរថយន្តដឹកត្រី ចតសាង លើទីតាំងខាងលើ អាចបណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ បរិស្ថាន ដូច្នេះពួកគាត់សង្ឃឹមថាអាជ្ញាធរជំនាញ និងមិនបណ្ដែតបណ្ដោយឲ្យមានតទៅទៀតទេ។

នៅរសៀលថ្ងៃនេះ អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកសា្រយពីមន្ទីរបរិស្ថាននិងមន្ទីរកសិកម្ម នៅឡើយទេ ជុំវិញហេតុការណ៍នេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,870 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,364 នាក់