ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា ជាប់ឆ្នោត ជាប្រធាន សាខាកាកបាទ ក្រហមខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:55 ល្ងាច អ្នកអាន 370

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើស ជាប្រធានសាខា
កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥។
ពិធីនេះធ្វើនៅថ្ងៃទី១៦ខែតុលាម្សិលមិញ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា លោក ហ៊ុន ណេង ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបប្រមាណជា២៧៥នាក់ ផងដែរ។

គូសបញ្ជាក់ផងដែរថា អង្គសន្និបាតអាណត្តិទី៥ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំង លោក ហ៊ុន ណេង ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន១៩រូប ។ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព១៥រូប ក្នុងនោះបានបោះឆ្នោតជ្រើសរើស លោក អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខា, លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ លោក ហួត វុទ្ធី អនុប្រធាន លោក ប៉ែន ម៉ារឌី អនុប្រធាន លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញិក និងលោក ស្រី សុភ័ក្រ្ត ជាលេខាធិការគណៈកម្មាធិការសាខា ។

លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមអាណត្តិទី៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដោយ៖១-ពង្រឹងអភិបាលកិច្ចល្អ ។២-ពង្រឹងនិងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ។ ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព ។ ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្ត ឲ្យកាន់តែសកម្មថែមទៀត ។ ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពនិងអនុសាខាក្រុងស្រុក កាន់តែជិតស្និទ្ធថែមទៀត ។ និង៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរ ការល្អលើគ្រប់វិស័យ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,960 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,130 នាក់