ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តំណាងលោកនេត សាវឿន អញ្ជើញបិទវគ្គ ជំនាញអន្តរាគមន៍ ពិសេស បង្ក្រាបបាតុកម្ម កូដកម្ម នៃស្នងការ ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:34 ល្ងាច អ្នកអាន 788

ខេត្តសៀមរាប៖លោកហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកមិញនេះ បានអញ្ជើញចូលរួមជា គណៈអធិបតីក្នុងពិធី បិទវគ្គជំនាញអន្តរាគមន៍ពិសេស បង្ក្រាបបាតុកម្ម កូដកម្ម នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។ ពិធីនេះធ្វើនៅបរិវេណអង្គរឃ្យុងយូ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត អង្គភាពនានាជុំវិញខេត្ត និងតាមបណ្ដារស្រុកជាច្រើនទៀត។
ការបិទវគ្គនេះបន្ទាប់ពីបានធ្វើការហ្វឹកហាត់អស់រយៈពេលពីរសប្តាហ៍កន្លងមក ដល់កងកម្លាំង អន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំនួន ៣២០នាក់។
ក្នុងពិធីនេះក៏មានចែកជូនអំណោយដ៏ថ្លៃថ្លារបស់លោកនេត សាវឿន ដល់លោកគ្រូហ្វឹកហាត់ចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០ម៉ឺនរៀល, កងកម្លាំងអន្តរាគមន៍ពិសេស ចំនួន ៣២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,693 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,863 នាក់