ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កុំឲ្យប្រជាពលរដ្ឋថា មិនបានធ្វើ មន្ទីរសាធារណការខេត្តសៀមរាប បានជួសជុលនិងថែទាំផ្លូវ មួយចំនួនដែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:12 ល្ងាច អ្នកអាន 900

ខេត្តសៀមរាប៖បើទោះបីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើការប្ដូរតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដើម្បីតម្លាភាពការងារយ៉ាងណាក៏ដោយ តែរហូតមកដល់ពេលនេះ ផ្លូវមួយចំនួននៅក្រុងសៀមរាប នៅតែគ្មានការជួសជុល កសាង ស្ថាបនា នោះឡើយ។ គេមិនដឹងថាលោក គី វីរិន្ទ ដែលឡើងកាន់កាប់មុខតំណែងជាប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោកគិតយ៉ាងណា បានធ្វើមិនដឹងមិនឭមិនឃើញ នូវផ្លូវដែលកំពុងរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមូយថ្ងៃ បែជាប្រធានមន្ទីររូបនេះ មិនខ្វល់អ្វីទាំងអស់។

ទោះយ៉ាងណាពាក់ព័ន្ធរឿងផ្លូវខូចនេះ ក៏គេសង្កេតឃើញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តការងារជួសជុលនិងថែទាំផ្លូវដែលស្ថិតក្រោមការគ្រប់គ្រង និងថែទាំរបស់មន្ទីរតាមបណ្តាផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ដែលរងការលិចលង់និងខូចខាត ខ្លះៗដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ កន្លងមកឡើងវិញ ដើម្បីធានាបានចរាចរណ៍ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អឡើងវិញ ដែលក្នុងនោះមាន ការជួលជុល ថែទាំផ្លូវ: ផ្លូវជាតិលេខ៦ ផ្លូវជាតិ៦៧ ផ្លូវជាតិ64 ផ្លូវជាតិ៦៣ ,ផ្លូវខេត្ត266 ,267.2644,2647,2674,2641,265F។សូមបងប្អូនប្រជាពលរដ្ឋយើងជួយស្រលាញ់ ថែរក្សាការពារហេដ្ឋារចនាសម្ពន្ធជាតិយើងអោយបានល្អសម្រាប់ការប្រើប្រាស់ទាំងអស់គ្នាបានយូអង្វែង។សូមអរគុណ!!!

ជុំវិញករណីនេះ ប្រជាពលរដ្ឋ ចង់ឃើញ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដកតំណែង លោក គី វីរិន្ទ ចេញពីប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប វិញដើម្បីដាក់មន្ត្រីផ្សេងទៀត អាចមានការឆន្ទះក្នុងការជួសជុលធ្វើផ្លូវ ដែលកំពុងតែខូច៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,101 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,595 នាក់