ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកឧកញ៉ាសៀង ណាំ ឧបត្ថម្ភម៉ូតូ ជូនសិស្សក្រីក្រ២០នាក់ ម្នាក់មួយគ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:36 ល្ងាច អ្នកអាន 530

ខេត្តសៀមរាប៖តំណាងរាស្ត្រមណ្ឌលសៀមរាប លោកឧកញ៉ាសៀង ណាំ នៅព្រឹកថ្ងៃទី១៧ខែតុលាម្សិលមិញ បានជួបសំណោះសំណាល ជាមួយសិស្សក្រីក្រចំនួន២០នាក់ និងបានឧបត្ថម្ភជូនម៉ូតូម្នាក់មួយគ្រឿងផងដែរ។
លោកឧកញ៉ាសៀង ណាំ បានឲ្យដឹងថាខ្ញុំបាទនិងភរិយា បានជួបសំណេះសំណាល ជាមួយសិស្សក្រីក្រចំនួន២០នាក់ ដែលទើបប្រឡងបាក់ឌុបជាប់ អត់លុយរៀនបន្ត នៅសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប បានមកស្នើសុំខ្ញុំនិងភរិយាឲ្យជួយ។
លោកឧកញ៉ាសៀង ណាំ បន្តថាខ្ញុំបាទនិងភរិយា បានព្រមទទួលជួយ ដោយបានឧបត្ថម្ភជូនម៉ូតូម្នាក់១គ្រឿង កន្លែងសម្រាប់ស្នាក់នៅ និងប្រាក់សម្រាប់បង់ថ្លៃសាលា។
សូមក្មួយៗទាំងអស់ មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងជោគជ័យក្នុងការសិក្សា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,170 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,664 នាក់