ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សាច់ឈាមតែមួយ ឪពុកបង្កើត ប្ដឹងកូនយកដីវិញ បន្ទាប់ពីចែកឲ្យជិត២០ឆ្នាំ ដើមបណ្តឹងឈ្នះក្តីគឺភាគីឪពុក កូនស្រីបានត្រឹមស្រក់ទឹកភ្នែក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 07:43 ល្ងាច អ្នកអាន 5178

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអជ្ញាសាលា នៃសាលាដំបូងខេត្ត សៀមរាប បានចុះអនុវត្តសាលដីកា ដោយបង្ខំ រឹប អូសយកដី មួយកន្លែង ដែលអ្នកឈ្នះក្តីជាឪពុកបង្កើត។

ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ព្រឹកមិញ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះមានឈ្មោះ លន់ លឿម ភេទប្រុស អាយុ ៥៦ឆ្នាំជាឪពុកបង្កើតភាគីចាញ់ក្តី និងប្រពន្ធឈ្មោះ វង់ រ៉ាន់ ភេទស្រី អាយុ ៤៦ឆ្នាំជាម្តាយចុង។ ចំណែកភាគីចាញ់ក្តីមានឈ្មោះលឿម យ៉ម ភេទស្រីអាយុ២៨ឆ្នាំជាកូនស្រីបង្កើតភាគីឈ្នះក្តី ពួកគាត់មានទីលំនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំក្រុងសៀមរាបដូចគ្នា។

នៅកន្លែងកើតហេតុ មុនពេលសម្រេចរុះរើផ្ទះដើម្បីរឹបអូសយកដី គេឃើញក្រុមភាគីចាញ់ក្តីជាច្រើននាក់ ដែលរួមមាន បង.ប្អូន.ពូ.មីង រួមទាំងអ្នកភូមិក្បែរខាងផង បានសុំទៅក្រុមសមត្ថកិច្ចឲ្យពន្យាពេលក្នុងការរុះរើផ្ទះ ព្រោះពួកគាត់សុំសិទ្ធិប្តឹងបន្តសិន។ ម្យ៉ាងវិញទៀតក្នុងដំណើរឿងក្តី ដែលកំពុងស្វែងរកអន្តរាគមន៍។

ប៉ុន្តែទោះបីសម្លេងស្រែកសុំអង្វរ ប្រែក្លាយទៅជាសម្លេង ស្រែកទ្រហោរយំ យ៉ាងណាក៍ដោយ ក៍ដំណើរការអនុវត្តមិនអាចបញ្ឈប់បាននោះទេ។ ផ្ទុយទៅវិញ នៅប៉ុន្មានប្រហែលមួយម៉ោងក្រោយ ផ្ទះជញ្ជាំងស្លឹកដំបូលស័ង្កសី ដែលមានសភាពទ្រុឌទ្រោមស្រាប់ផងនោះ បានរុះរើជាបណ្តើរៗ រហូតនៅសល់តែស្លាកស្នាម។

ក្នុងពេលជាមួយគ្នា ក្រោយសុំផ្អាកការរុះរើមិនបានគេឃើញសាច់ញាតិអ្នកចាញ់ក្តី អុជធូបហើយកាយដីកប់ ស្រែកបួងសួងខ្លាំងៗថា ឪពុកប្រគល់ដីឲ្យកូនកាន់កាប់ជិត២០ឆ្នាំហើយ មកប្តឹងទារយកវិញ ព្រោះផ្គាប់ចិត្តប្រពន្ធចុង។ អ្នកឯងចង់បានដីរបស់ខ្ញុំ អ្នកឯងនិងត្រូវចូលទៅក្នុងដី ដូចភ្លើងធូបនេះអីចឹង។

ក្នុងពេលភាគីឈ្នះក្តី កំពុងជោគជ័យ ក្នុងការរុះរើផ្ទះ លោកឡុង សារ៉ាត់ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ថា រឿងនេះគឺរូបលោកដឹកនាំកម្លាំងអនុវត្តទៅតាមសាលដីការរបស់ សាលាឧទ្ទរប៉ុណ្ណោះ។ លោកបន្តថា មុនពេលចុះអនុវត្តគឺបានហៅភាគីចាញ់ក្តី មកសាកសួរផ្ទាល់ រហូតជូនលិខិតរុះរើដោយស្ម័គ្រចិត្តដល់ពួកគាត់ទៀតផង។ ចឹងទេពេលនេះពួកគាត់យល់ព្រមឲ្យរុះរើហើយ។

ចំណែកស្ត្រីជាកូនបង្កើត ដែលជាភាគីចាញ់ក្តី ឪពុក បានប្រាប់នៅកន្លែងកើតហេតុដូចគ្នាថា ដីនេះឪពុកបានប្រគល់ឲ្យជាកម្មសិទ្ធិជិត២០ឆ្នាំមកហើយ។ នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០០៩ ឪពុកបានធ្វើលិខិតធ្វើអំណោយផ្តាច់ មួយច្បាប់ឲ្យថែមទៀតផង។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ ពួកគាត់តម្រូវឲ្យនាងខ្ញុំបង់លុយ៧០០ដុល្លារ សម្រាប់ដើរលើផ្លូវដែលពួកគាត់ទុក ហើយនាងខ្ញុំមិនមានប្រាក់បង់ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៣ ពួកគាត់ទៅប្តឹងធ្វើជាលិខិតបដិសេធមោឃភាព លើលិខិតអំណោយផ្តាច់របស់ពួកខ្ញុំ ហើយបន្តប្តឹងទៅតុលាការរហូត ចុះមករុះរើផ្ទះយកដីបែបនេះ។

ស្ត្រីចាញ់ក្តី រួមទាំងសាច់ញាតិ ដែលជាកូន ជាក្មួយ បានសុំណូមពរដល់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវនិងស៊ើបអង្កេតឡើងវិញ ខ្លាចក្រែងពួកគាត់មាន សំណាង បានដីមកវិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,287 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,457 នាក់