ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសអន្តោប្រវេសន៍ ខេត្តសៀមរាប ចាប់ខ្លួនបរទេសពីរនាក់ប្ដីប្រពន្ធ ករណីលួចកាបូបជនជាតិចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:06 ល្ងាច អ្នកអាន 3238

ខេត្តសៀមរាប៖បុរសនិងស្ត្រីពីរនាក់ ជាប្ដីប្រពន្ធ ត្រូវបាននគរបាល ផែនអន្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តសៀមរាប ចាប់ខ្លួន បន្ទាប់បានធ្វើសកម្មភាព លួចកាបូប របស់ជនជាតិចិន។
យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថាកាលវេលាម៉ោង ១៤និង០០នាទីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ កម្លាំងការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនបរទេសចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច។ ជនបរទេសទាងពីរនាក់នេះមានឈ្មោះដូចខាងក្រោម៖
១-MENDEZ TINCO EPIFANIO ភេទ ប្រុស កើតថ្ងៃទី ១៧-០៥-១៩៥៤ ជនជាតិ ប៉េរូ កាន់លិខិតឆ្លងដែនលេខ ២១៦២៥២៥០៣ ជាភ្ញៀវទេសចរណ៍(ប្តី) ស្នាក់នៅសណ្ឋាគារ សាកវ៉ក ភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប។
២-QUISPE ESPINOZA CARMEN LUZ ភេទ ស្រី កើតថ្ងៃទី ៣០-០១-១៩៧០ ជនជាតិ ប៉េរូ កាន់លិខិតឆ្លងដែនលេខ ១១៨៦១៣០៥៤ ជាភ្ញៀវទេសចរណ៍ (ប្រពន្ធ) ស្នាក់នៅសណ្ឋាគារ សាយវ៉ក ភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
របាយការណ៍បន្តថានៅវេលាម៉ោងប្រហែល ១១និង៥៥នាទីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ នៅចំនុចភោជនីយដ្ឋានសមុទ្រធម្មជាតិ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនសង្ស័យទាំងពីរនាក់ខាងលើ បានធ្វើសកម្មភាពលួចកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ ZHOU LI HUA ភេទ ស្រី កើតឆ្នាំ ១៩៥៦ ជនជាតិ ចិន ជាភ្ញៀវទេសចរណ៍ ហើយគេចខ្លួនបាត់។ សម្ភារៈក្នុងកាបូបរួមមាន៖លិខិតឆ្លងដែន ០២ក្បាល-ទូរសព្ទដៃ ម៉ាក HUAWEI ០១គ្រឿង-ប័ណ្ណឥណទាន ០១សន្លឹក។ រហូតដល់វេលាម៉ោងប្រហែល ១៧និង៣០នាទីថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៩ ជនសង្ស័យទាំងពីរនាក់ បានចូលទៅក្នុងភោជនីយដ្ឋានសមុទ្របៃតង ហើយក៍ត្រូវបានបុគ្គលិកនិងថៅកែហាងឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលទេសចរណ៍ ចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,651 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,145 នាក់