ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តដឹកត្រី តែងតែចត ខាងកើតផ្សារលើធំថ្មី ត្រូវបាននគរបាលចរាចរណ៍ ខេត្តសៀមរាប ចុះហាមឃាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:00 ល្ងាច អ្នកអាន 2074

ខេត្តសៀមរាប៖ក្រុមរថយន្តដឹកត្រី តែងតែចត ខាងកើតផ្សារលើធំថ្មី ដែលបង្កអោយប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន នោះត្រូវបានកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោក ខេត្តសៀមរាប ចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឍប់ឲ្យមានការចតតទៅទៀត ដោយតម្រូវឲ្យប្តូរទីតាំងថ្មី។ នេះបើតាមមន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះ។

រថយយន្តធុនធំដឹកត្រី ដែលមកចត ដើម្បីសាaងឲ្យម៉ូយនេះ មានស្លាកលេខ តាកែវ ៣A២៩២៦ បើតាមនៅក្នុងកិច្ចសន្យា បានបញ្ជាក់ថា ករណីដឹកជញ្ជូនត្រីបង្ហូទឹកលើផ្លូវសាធារណ:។

សូមបញ្ជាក់ថាកន្លងទៅ ជារៀងរាល់ព្រឹក មានឡានខ្នាតធំមួយគ្រឿង ដែលគេដឹងថាជាឡានដឹកត្រី បានមកចតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងកើតផ្សារលើ ប្រហែលជាង១០០ម៉ែត្រ នៃក្រុងសៀមរាប ដើម្បីសាងត្រីទម្លាក់ឲ្យម៉ូយនានា។ ដោយរថយន្តដឹកត្រីនោះ ត្រូវបានគេដឹងថាហូរទឹកឆ្អាប ប្រឡាក់ផ្លូវ។

ពាក់ព័ន្ធចំណាត់ការ របស់នគរបាល ចរាចណ៍ខេត្តសៀមរាប ទៅលើរថយន្តដឹកត្រី នេះប្រជាពលរដ្ឋ មានការអបអរសាទរយ៉ាងខ្លាំង ហើយសង្ឃឹមថាមិនមានរថយយន្តដឹកត្រីណាមកចតបែបនេះទៀតទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,215 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,709 នាក់