ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកស្នងការប៉ូលិសខេត្តកំពង់ធំ ឧបត្ថម្ភថវិកា ដល់ស្ត្រីនគរបាល ទើបសម្រាលកូន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:18 ល្ងាច អ្នកអាន 259

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ខែ តុលានេះ
បានដឹកនាំក្រុមការងារ
យេនឌ័រ នៃស្នងការប៉ូលិសខេត្តកំពង់ធំ
ចុះសួរសុខទុក្ខ មន្ត្រីនគរបាល មន្ត្រីនគរបាលមួយរូប ដែលជាស្ត្រីទើបសម្រាលបានកូនមួយ។
គ្រួសារ ស្ត្រីជានគរបាលនេះ ស្ថិតនៅគេហដ្ឋានលោកស្រី
ស្ថិតនៅក្នុងភូមិ តាំងក្រសៅ ឃុំ តាំងក្រសៅ
ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ឈ្មោះ លោកស្រីអនុសេនីយ៍ឯក យឿន រតនា
ជាមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍តាំងក្រសៅ
នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។
នាឱកាសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល
បានអញ្ជើញទៅដល់ គេហដ្ឋានលោកស្រី យឿន រតនា
លោកស្នងការ បានថ្លែងមតិសំណេះសំណាល
ដោយមានក្ដីសោមនស្ស រីករាយ សប្បាយចិត្ត ពេលដែលបានឃើញ
ម្ដាយ និងទារក មានសុខភាពល្អ កម្លាំងម៉ាំមួន។
លោកស្នងការ ក៏បានណែនាំដល់គ្រួសារ
លោកស្រី យឿន រតនា រដូវកាលនេះអាកាសធាតុ
មានភាពប្រែប្រួល សូមឲ្យលោកស្រី ថែទាំ សុខភាព
ឲ្យបានល្អប្រពៃ ទាំងមាតា និងទារក តាមរយៈ
ការរស់នៅ មានអនាម័យជាចំបង ដោយគិតទាំងការបរិភោគ ម្ហូបអាហារ ចម្អិនឲ្យបានល្អ ចាំពិសារ
ផឹកទឹកស្អាត សម្រាកឲ្យបានគ្រប់គ្រាន់ គឺក្នុងមុង
ជ្រលក់ថ្នាំគ្រប់ពេលវេលា ទើបជៀសផុតពីជម្ងឺ
កាចសាហាវដែលចម្លងដោយសត្វមូស។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ
អ៊ុក កុសល បានឧបត្ថម្ភសម្ភារៈរួមមាន មីយើង ,ទឹកដោះគោឆៅ
ទឹកផ្លែឈើ,ទឹកបរិសុទ្ធនិងថវិកាមួយចំនួន សម្រាប់ដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។
លោកស្រី យឿន រតនា និងស្វាម៉ី បានថ្លែងអំណរគុណ
ចំពោះ លោកស្នងការនគរបាលខេត្តកំពង់ធំ និងក្រុមការងារ ដែលបាន
ឆ្លៀតឱកាស ដ៍មានតម្លៃចុះសួរសុខទុក្ខនិងនាំយកសម្ភារៈមួយចំនួនសម្រាប់ឧបត្ថម្ភ ដល់គ្រួសារលោកស្រី និង
ជូនពរដល់លោកស្នងការនគរបាលខេត្ត និងក្រុមការងារ
សមប្រកបជួបប្រទះពុទ្ធពរជ័យគ្រប់ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,996 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,490 នាក់