ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចោរចូលគាស់ទូរដែក ក្នុងរោងចក្រតម្បាញ «មួនតៃ» យកលុយអស់ជាង៥ម៉ឺនដុល្លារ ដោយសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:34 ព្រឹក អ្នកអាន 293

ខេត្តកណ្ដាល៖សេចក្តីរាយការណ៍បានឲ្យដឹងថានៅមុននេះពីរថ្ងៃគឺថ្ងៃទី១៨ខែតុលា មានចោមានគ្នា០២នាក់បានធ្វើសកម្មភាពគាស់ទូរដែក នៅក្នុងរោងចក្រតម្បាញ «មួនតៃ» ស្ថិតនៅចំណុច ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរលិច១ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយលួចយកលុយក្រុមហ៊ុនអស់ជាង៥ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។
សេចក្រីរាយការណ៍ បន្តថាមុនពេលកើតហេតុ ជនរងគ្រោះ ដែលជាតំណាងរោងចក្រ និងខាងគណនេយ្យ បានទុកទូរដែក នៅក្នុងបន្ទប់ហើយ បានចាក់ទ្វារបន្ទប់ត្រឹមត្រូវ មុនចេញទៅផ្ទះ។ លុះដល់វេលាម៉ោង០៥៖០៩នាទី ពេលដែលឈ្មោះ យូ រ៉ាន់ ជាបុគ្គលិកផ្នែកបើកបរ ចូលទៅស្កែនមេដៃ ដើម្បីបើកឡានដឹកភ្ញៀវរបស់រោងចក្រ ស្រាប់តែឃើញទូរដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យ យកចេញមកគាស់ នៅមុខបន្ទប់។
គាត់ក៏បានដើរទៅហៅ ជនជាតិចិន ដែលស្នាក់នៅខាងក្រោយ អគាររោងចក្រ ឱ្យមកមើល និងបានរាយការណ៍ ជូនសមត្ថកិច្ចចុះ ទៅពិនិត្យឆែកមើលតាម រយៈកាមេរ៉ាសុវត្ថិភាពឃើញ ជនសង្ស័យ២នាក់ ដែលមានភិនភាគដូចខាងលើ បានផ្លោះតាមរបងរោងចក្រផ្នែកខាងជើង ចូលទៅធ្វើសកម្មភាព គាស់ទ្វារបន្ទប់អូសទូរដែក ចេញមកមុខបន្ទប់ ហើយគាស់យកលុយ រួចគេចខ្លួនបាត់តែម្តង។
ចំពោះករណីនេះ ជនរងគ្រោះ ជាតំណាងរោងចក្រ មានឈ្មោះ លឹម វិញ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរប្រធានរដ្ឋបាលរោងចក្រ។ ចំណែកជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ៣០ជាងឆ្នាំ ពាក់មួកកន្តឹប ពណ៌ស ពាក់ម៉ាស ស្លៀកពាក់ឈុតប៉ារ៉ា បានគេចខ្លួនបាត់ រួមទាំងលុយជាង៥ម៉ឺនដុល្លារ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,662 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,832 នាក់