ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មនុស្ស១១នាក់ នៅខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធ គ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:55 ព្រឹក អ្នកអាន 404

ខេត្តកំពង់ចាម៖កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាមនៅថ្ងៃទី១៩ខែតុលាម្សិលមិញ បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឈានដល់ការចាប់ខ្លួនបុរសចំនួន ១១នាក់ នៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ជនសង្ស័យ៖
១-ឈ្មោះ ដួង រក្សា អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល
២-ឈ្មោះ ខេង ពិសិដ្ឋ អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិគោហ៊េរ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល
៣-ឈ្មោះ សាន ជីឌី អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិគោហ៊េរ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល
៤- ឈ្មោះ ផន ដារ៉ូ អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
៥-ឈ្មោះ ចន សុភ័ក្រ អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
៦-ឈ្មោះ អ៊ន វិឆ័យ អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិគងជ័យ ឃុំព្រែកកុយ
ស្រុកកងមាស ខេត្តកំពង់ចាម
៧-ឈ្មោះ សយ សាម អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
៨-ឈមោះ អឿន លុច អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម
៩-ឈ្មោះ ឃុត វិត អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល
១០-ឈ្មោះ ឃុត សិត អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល
១១-ឈ្មោះ ទេព ប៊ុនធឿន អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងបាន រួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់, ទូរសព្ទដៃចំនួន០៧គ្រឿង, ម៉ូតូចំនួន,០៣គ្រឿង ឧបករណ៍សេព និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។
ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,404 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,574 នាក់