ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បញ្ជូនជនជាតិរុស្ស៊ីម្នាក់ ទៅតុលាការខេត្តសៀមរាប ពាក់ព័ន្ធ ការទិញពេស្យាចារលើកុមារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:26 ព្រឹក អ្នកអាន 2162

ខេត្តសៀមរាប៖នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប នៅថ្ងៃទី១៩ខែតុលាម្សិលមិញ បានបញ្ជូនជនជាតិរុស្ស៊ីម្នាក់ ទៅតុលាការខេត្តសៀមរាប ពាក់ព័ន្ធ ការទិញពេស្យាចារលើកុមារ។

ជនសង្ស័យឈ្មោះ ROMAN BAK TIGZIH ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន ពាក់ព័ន្ធនឹងករណី ការទិញពេស្យាចារលើកុមារ ប្រព្រឹត្តកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប ហើយគេចខ្លួនទៅភ្នំពេញ។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ នៅចំនុចមុខអាគារ The Brigh (ខាងត្បូងស្ថានទូតអូស្រ្តាលី)រាជធានីភ្នំពេញ ដោយកម្លាំងការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការ ខេត្តសៀមរាប សហការជា មួយកម្លាំងនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជននិងកម្លាំងជំនាញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។ ការចាប់ខ្លួនជននេះដោយ អនុវត្តដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលា ដំបូងខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,473 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,643 នាក់