ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តំណាងលោកគៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងាររយៈពេល០៩ខែ របស់ក្រុមប្រតិបត្តិការ ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:45 ព្រឹក អ្នកអាន 390

ខេត្តសៀមរាប៖លោក កែវ វណ្ណថន អគ្គនាយករង នៅព្រឹកនេះ តំណាងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងាររយៈពេល០៩ខែ របស់ក្រុមប្រតិបត្តិការ ស៊ើបអង្កេត និងអនុវត្តនីតិវិធីប្រចាំការនៅស្នាក់ការ ត្រៀមបណ្តេញ ចេញខេត្តសៀមរាប និងប្រកាសកែសម្រួលសមាសភាព អនុប្រធានអចិន្រ្តៃយ៍ ដោយមានការចូលរួមពីអនុប្រធាននាយកដ្ឋាន ស្នងការរងអន្តោប្រវេសន៍ខេត្ត សៀមរាបនិងបន្ទាយមានជ័យ នាយរងប៉ុស្តិ៍ និងក្រុមផ្តល់ទិដ្ឋាការ សរុបចំនួន៣០នាក់។
ក្នុងពិធីនោះលោកកែវ វណ្ណថន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ របស់ អគ្គនាយក និងណែនាំនូវការងារ ជំនាញមួយចំនួន ជាពិសេស ការងារគ្រប់គ្រង វត្តមានជនបរទេសផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,179 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,349 នាក់