ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន សង្ឃឹមថា ប្រធានាធិបតី ឥណ្ឌូនេស៊ី នឹងមក ទស្សនកិច្ច នៅកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:33 ល្ងាច អ្នកអាន 273

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្រប ទៅទស្សនកិច្ច នៅកម្ពុជា ខណៈដែលអតីត ប្រធានាធិបតីឥណ្ឌូនេស៊ី ចំនួន៤រូបមកហើយបានបំពេញ ទស្សនកិច្ច នៅកម្ពុជា។

សម្ដេចថ្លែងបែបនេះ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០១៩ ព្រឹកមិញ ក្នុងជំនួបជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។

សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញ លោកប្រធានាធិបតី បានមើលឃើញ មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាល ប្រទេសទាំងពីរ មានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូន វិញប្រទេសទាំងពីរ មានការហោះហើរត្រង់ ជាមួយគ្នាផងដែរ។ ប៉ុន្តែលោកមើលឃើញថា នៅមានវិស័យ ជាច្រើនទៀត ដែលមានសក្តានុពលហើយ ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពី លោកបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។
ពិធីចូលកាន់តំណែង របស់លោកត្រូវបានប្រារព្ធធ្វើឡើង យ៉ាងអធឹកអធម ដោយមានការអញ្ជើញ ចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,933 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,103 នាក់