ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅប្រទេសឥណ្ឌូនេស៊ី សម្តេច ហ៊ុន សែន ចង់ឲ្យ ទីម័រខាងកើត ក្លាយជា សមាជិកអាស៊ាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:51 ល្ងាច អ្នកអាន 267

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងជំនួបជូនពរ និងពិភាក្សាការងារ ជាមួយប្រធានាធិបតី ឥណ្ឌូនេស៊ី នាព្រឹកមិញ នេះ ក៏បានលើកពីបញ្ហារបស់ទីម័រ ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេច ពីការចង់ក្លាយ ជាសមាជិកអាស៊ាន របស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាព ដើម្បីក្លាយ ជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថាន ទូតនៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា លោកប្រធានាធិបតី នឹងគាំទ្រប្រទេសទីម័រ ជាសមាជិករបស់អាស៊ាន។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រ ក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ី គាំទ្រប្រទេសទីម័រ។ លោក ប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏សម្រាប់ ការអនុញ្ញាត ឱ្យទីម័រក្លាយ ជាសមាជិកអាស៊ាន។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពី លោកបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,663 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,833 នាក់