ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អតីតចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ ប្រកាសមិនចូលរួម គំនិតក្បត់ជាតិ ជាមួយក្រុមឧទ្ទាម សម រង្ស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:55 ល្ងាច អ្នកអាន 730

ខេត្តសៀមរាប៖លោក អន ចាន់យុទ្ធី អតីតចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របស់អតីតគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃនេះ បានចូលខ្លួនទៅសារភាពទោស កំហុសនៅចំពោះមុខ សមត្ថកិច្ច និងប្រកាសមិនចូលរួម ក្នុងផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ តាមការប្រកាសរបស់ ឧក្រិដ្ឋជន សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់ឡើយ។
លោកអន ចាន់យុទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានសរសេរលិខិតសារភាពទោសកំហុសមួយច្បាប់
សន្យាថា នឹងផ្ដាច់ខ្លួន មិនចូលរួម ឬធ្វើសកម្មភាពប្រមូលផ្ដុំប្រជាពលរដ្ឋ ដើម្បីទៅទទួលក្រុមឧទ្ទាម សម រង្ស៉ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនោះទេ។
លោក អន ចាន់យុទ្ធី ក៏បានប្តេជ្ញាមិនគាំទ្ររាល់សកម្មភាព របស់មេឧទ្ទាម សម រង្ស៉ី និងបក្ខពួកដែលមានគម្រោង ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងអំពើក្បត់ជាតិទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ជាដាច់ខាត។
លោក អន ចាន់យុទ្ធី បានសន្យាថា និងធ្វើជាពលរដ្ឋល្អ គោរពច្បាប់ និងចូលរួមរក្សាសន្តិភាពរបស់ប្រទេស៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,500 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,670 នាក់