ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្មេងៗអាយុទើប១៤.១៥.១៦.១៧ឆ្នាំ ចេះលួច សមត្ថកិច្ចខេត្តសៀមរាប ចាប់បាន១១នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:45 ព្រឹក អ្នកអាន 21561

ខេត្តសៀមរាប៖ក្មេងៗ អាយុទើបតែ ១៤.១៥.១៦.១៧ ឆ្នាំចេះលួច ត្រូវបាន សមត្ថកិច្ចខេត្តសៀមរាប ចាប់បាន១១នាក់ក្រោយធ្វើសកម្មភាព គាស់ទ្វារតូបចូលលួចទូរសព្ទ។
ហេតុការណ៍ឃាត់ខ្លួនក្មេងប្រុសស្រីនេះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីបានធ្វើការ ស្រាវជ្រាវ យ៉ាងល្អិតល្អន់រួចមក។
ករណីលួចនេះបានកើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដោយជនសង្ស័យគាស់តូបលក់ទូរសព្ទ នៅចំណុចផ្សាររលួស ស្ថិតនៅក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះម្ចាស់តូបឈ្មោះ ស. ង ភេទប្រុស រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សម្ភារៈបាត់បង់រួមមាន៖ទូរសព្ទ SAMSUNG ០៥គ្រឿង, ទូរសព្ទOPPO ០៥គ្រឿង, ទូរសព្ទ HUAWEI ០៥គ្រឿង, ទូរសព្ទ NOKIA (អិនចុចពិល)៥០គ្រឿង, POWER BANG ៥គ្រឿង, កាសប្លូធូ១០ខ្សែ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថាយោងតាមការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព របស់ម្ចាស់តូប សមត្ថកិច្ច បានកំណត់មុខសញ្ញាបាន និងតាមស្វែងរកឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់។
១.ជនសង្ស័យឈ្មោះ ភឿន រិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង។
២. ជនសង្ស័យឈ្មោះ និល ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៣.ឈ្មោះ យ៉ង់ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៤.ឈ្មោះ ឡាន គឹមលាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៥.ឈ្មោះជិម សេងលី(ហៅវិត) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូននុំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៦.ឈ្មោះ ហៃ ឡោក (ហៅឈីត) ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៧.ឈ្មោះ ថាន់ រិទ្ធី (ហៅហីង) ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៨.ឈ្មោះឆេង លីហួរ (ហៅស៊ឺ) ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៩.ឈ្មោះ កយ មួយកញ្ញា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
១០.ឈ្មោះ រ៉ា ប៉ង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
១១.ឈ្មោះ យ៉ង់ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយឃាត់ខ្លួនជនសង្ស័យ ទាំង១១នាក់បានសារភាពថាពិត ជាបានធ្វើសកម្មភាពលួចគាស់ តូបលក់ទូរសព្ទ ពិតប្រាកដមែន។ បច្ចុប្បន្ន ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,999 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,169 នាក់