ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី បានមកដល់ ភ្នំពេញវិញ ដោយសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:06 ព្រឹក អ្នកអាន 262

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញ ពីប្រទេសឥណ្ឌូនេស៊ី មកដល់ រាជធានីភ្នំពេញ វិញដោយសុវត្ថិភាព បន្ទាប់ពីបាន ចូលរួមពិធីស្បថចូលកាន់តំណែងថ្មី របស់ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo)កាលពីព្រឹកម្សិលមិញ។
នៅប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកម្សិលមិញ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញជួប លោក ចូកូ វីដូដូ ដើម្បីជូនពរដល់ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ហើយក៏បានធ្វើការផ្លាស់ប្តូរ យោបល់អំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងបញ្ហានានាផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,729 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,899 នាក់