ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន អញ្ជើញថ្វាយ ព្រះរាជដំណើរ ព្រះមហាក្សត្រ យាងទៅប្រទេសជប៉ុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:15 ព្រឹក អ្នកអាន 268

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានអញ្ជើញថ្វាយ ព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជថ្មី របស់ជប៉ុន គឺព្រះចៅ Naruhito ។
ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅ អធិរាជថ្មីរបស់ជប៉ុន នឹងធ្វើឡើងតាមប្រពៃណី ជប៉ុននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,542 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,712 នាក់