ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការខេត្តកំពង់ធំ កោតសរសើរ ដល់កងកម្លាំង ចំពោះថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:45 ព្រឹក អ្នកអាន 308

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទនេះ
បានដឹកនាំកងកម្លាំង នគរបាលគោរពទង់ជាតិ នៃ ព្រះរាជាណា
ចក្រកម្ពុជា នៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ។
ដោយមានការអញ្ជើញចូលរួម លោក លោកស្រី
នាយ នាយរងការិយាល័យ និងមន្ត្រីននគរបាល
ចំណុះអោយការិយាល័យជំនាញទាំង ៣២
ចូលរួមប្រមាណ ២៨៦ នាក់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងមតិលើកឡើង ដោយរយៈពេល
កន្លងមកនេះលោកស្នងការបានសង្កេតឃើញថា
កងកម្លាំងយើងកងកម្លាំង មានការអភិវឌ្ឈ ប្រែប្រួល
គួរឲ្យកត់សម្គាល់ ចំពោះការអនុវត្ត អំពីតួនាទី ភារកិច្ច
ប្រកបដោយការទទួលខុសត្រូវ រួមផ្សំទៅនឹងការប្រចាំភ្ជាប់វិន័យ របស់កងកម្លាំង នគរបាលជាតិ ដែលជាប្រសិទ្ធភាពសម្រាប់អនុវត្តភារកិច្ច ដើម្បីទទួលបានភាពជោគជ័យ ជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះកងកម្លាំង ត្រូវបានត្រៀមលក្ខណៈ រួចជាស្រេចរង់ចាំអនុវត្ត ច្បាប់ បង្ក្រាបជនល្មើស ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួន
ដែលមានចេតនា ធ្វើសកម្មភាពបំពុលសង្គម
បង្ករឲ្យមានភាពអសន្ដិសុខ តាមរយៈសកម្មភាព
ផ្សេងៗ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម បំផ្លាញ់
ការអភិវឌ្ឍរបស់ប្រទេសជាតិ និងភាពសុខដុមរមនា
របស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានគូសបញ្ជាក់ដល់អស់លោកលោកស្រីស្នងការរង តាមបណ្ដាផែនជំនាញ ចំណុះឲ្យស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ជាពិសេសលោកនាយការិយាល័យ ជំនាញ ដែលជាអ្នកគ្រប់គ្រងដឹកនាំកងកម្លាំងដោយផ្ទាល់ ក្នុងការអនុវត្តកិច្ចការងារ ជំនាញជាប្រចំាថ្ងៃ ត្រូវបន្តពង្រឹងឲ្យបានមួសមុត ក្នុងការគ្រប់គ្រង់កងកម្លាំង និងត្រួតពិនិត្យតាមដានលទ្ធផល កិច្ចការងារជំនាញ ដែលបានប្រគល់ឲ្យអនុវត្តកន្លងមក ដើម្បីលើកទិសដៅសម្រាប់ អនុវត្តបន្ត
ស្វែងរកភាពល្អប្រសើរបន្ថែមទៀត ។

លោកស្នងការបានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងអស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចជំនាញរបស់ខ្លួន ទទួលបានស្នាដៃ គាប់ប្រសើរ ជួនថ្នាក់ដឹកនាំ និងអង្គភាព ព្រមទាំងបានជូនពរ ដល់អស់លោក លោកស្រី មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ សូមទទួលបាន សុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សុភមង្គលគ្រប់ពេលវេលា ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,245 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,415 នាក់