ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទុះកំប៉ុងហ្គាស ឆេះតូបលក់ចាបហួយ បំផ្លាញ ទ្រព្យសម្បត្តិ ជិតម៉ឺនដុល្លារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:35 ល្ងាច អ្នកអាន 643

ខេត្តកំពង់ធំ៖ផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យឆាបឆេះ តូបលក់ចាបហួយ បំផ្លាញ ទ្រព្យសម្បត្តិ ជិតម៉ឺនដុល្លា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី១៩ខែតុលា ឆ្នាំ ២០១៩ស្ថិតនៅភូមិអូពកសាមគ្គី ឃុំមានរិទ្ធស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រភេទសំណង់តូប ដំបូលប្រក់ស័ង្កសី ទំហំ០៨មx០៩ម ម្ចាស់ផ្ទះឈ្មោះ ខឹម ចេក ភេទប្រុសអាយុ៣៣ឆ្នាំប្រពន្ធឈ្មោះ ជឹម រ៉ុន អាយុ៣៩ឆ្នាំ (មូលហេតុ: ផ្ទុះកំប៉ុងហ្គាស) ខូចខាត ឆេះតូប០១ខ្នងទាំងស្រុង លក់អីវ៉ាន់ចាបហួយ ក្នុងតូបទាំងអស់ គិតជាទឹកប្រាក់ជិតមួយម៉ឺនដុល្លារ។
សមត្ថកិច្ចបានបញ្ជាក់ថា កររណីនេះ ពុំបណ្តាលឲ្យ ឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ក្នុងនោះ សមត្ថកិច្ចពុំបានប្រើប្រាស់ រថយន្តអគ្គិភ័យ ចេញអន្តរាគមន៍ទេ មូលហេតុម្ចាស់ផ្ទះ មិនបានរាយការណ៍ ជូនសមត្ថកិច្ច៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,323 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,493 នាក់