ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនស្ត្រីម្នាក់ ករណីសមគំនិត រំលោភលើទំនុកចិត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:52 ល្ងាច អ្នកអាន 9502

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបាននគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន ខេត្តសៀមរាប ធ្វើការចាប់ខ្លួន ទៅតាមដីកា របស់តុលាការ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានប្រាប់អ្នកកាសែត នៅថ្ងៃនេះថា ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ក្រោយសាកសួរបាន រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតែម្តង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បញ្ជាក់ថា ដំណើររឿងនេះគឺ ដោយសារស្ត្រីរូបនេះ មានក្រុមការងាររកស៊ីរឿងលុយកាក់ ដោយស្ត្រីរូបនេះ ប្រមូលបានក៏គេចខ្លួនបាត់តែម្ដង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះ សមត្ថកិច្ច អនុវត្តន៍ទៅតាម ដីកា របស់លោក លឹម សុគន្ធារ៉ា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប ដែលបានធ្វើឡើងនៅថ្ងៃទី២២ខែសីហាឆ្នាំ២០១៨កន្លងទៅ។

នៅក្នុងដីកា បានបង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឡោ សុខស៊ីថា ភេទស្រី អាយុ៣១ឆ្នាំ ទីកន្លែងកំណើតសង្កាត់បឹងកេងកង១ ខណ្ឌទួលគោក ក្រុងភ្នំពេញ។ អាស័យដ្ឋានបច្ចុប្បន្ន នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រភេទទោសតាមអំណាចសាលក្រម៖ ទោសដាក់ពន្ធនាគារកំណត់០២ឆ្នាំ០៣ខែ។ ពីបទសមគំនិតរំលោភលើទំនុកចិត្តប្រព្រឹត្ត នៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីនឹងអំឡុងឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៩,៣៩១,៣៩២ នៃក្រមព្រហ្មទណ្ឌ ចាប់ខ្លួននេះឲ្យបានសម្រេច។ ស្ត្រីរូបនេះ ត្រូវបានបញ្ជូន ទៅតុលាការនិងបាន ដាក់ពន្ធនាគារ រួចហើយនាពេលថ្មីៗនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,101 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,271 នាក់