ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តី៖ រាជរដ្ឋាភិបាល មានមហិច្ឆតា ឲ្យកម្ពុជា ទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 475

ខេត្តកំពង់ចាម៖លោកពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ បានថ្លែងអះអាងថា ដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងកាត់បន្ថយភាពក្រីក្រគ្រប់ទម្រង់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ វិស័យសុខាភិបាល ដែល ជាឆ្អឹងខ្នងសម្រាប់ ទ្រទ្រង់ដល់សុខមាលភាព នៃប្រជាជនទាំងមូល ត្រូវតែមានការកែលម្អជា ប្រចាំ ដើម្បីយើងមានប្រជាជន ប្រកបដោយសុខភាពនិង ថាមភាពសម្រាប់បំពេញ ការងារក្នុងអភិ វឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង។

រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះ គឺជាវេទិកាដ៏មានសារៈ សំខាន់សម្រាប់ ការរៀនសូត្រ ពីគ្នាទៅវិញទៅមក ដើម្បីផ្គួបផ្សំបញ្ញាញាណ របស់យើងសម្រាប់ ធ្វើការកែលម្អសេវាសាធារណៈ ក្នុងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមការចង់បាន របស់រាជរដ្ឋាភិបាល និងប្រជាជនរបស់យើង។ ការរៀនសូត្រពីបទពិសោធន៍បរទេស អាចឱ្យយើងទទួល បាននូវទស្សនាទានថ្មីៗ ប៉ុន្តែការរៀនសូត្រពីគ្នាទៅវិញទៅមក មិនត្រឹមតែផ្តល់នូវទស្សនា ទានថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំង ផ្តល់នូវចំណេះដឹង ដែលត្រូវនឹងបរិបទ នៃការងារផ្តល់សេវា របស់យើងទៀតផង។

ការថ្លែងនេះនាពេលអញ្ជើញវត្តរមាន បើកវគ្គ សិក្ខាសាលា ចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវា សាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈ គំរូ ក្នុង វិស័យសុខាភិបាល ដែលបានធ្វើឡើង នាព្រឹកមិញនេះ នៅសាលាខេត្ត កំពង់ចាម។ សិក្ខាសាលាក៏មានការចូល រួមពីសំណាក់ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកលោកស្រី ជាថ្នាក់ដឹកនាំនៃ ក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ប្រធានមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងប្រធានមន្ទីរពេទ្យ បង្អែក ក្រុង ស្រុក ខណ្ឌ ជាច្រើន រូបទៀត។
លោករដ្ឋមន្ត្រី ក៏ បានសថ្លែងអំណរគុណដល់ អភិបាលខេត្តកំពង់ចាម ព្រមទាំង ក្រុមការងារ នៃក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យជាជ័យលាភី ដែលបានសហការរៀបចំ ចូលរួមធ្វើការតាំងពិពណ៌ និងផ្តល់ទីតាំងសម្រាប់ ការធ្វើទស្សនកិច្ចសិក្សា ក្នុង កម្មវិធីសិក្ខាសាលារយៈពេល២ថ្ងៃនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,784 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,866 នាក់