ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរកម្ពុជា ចាប់ខ្លួនជនជាតិថៃម្នាក់ និងខ្មែរ៣នាក់ ដកថ្នាំញៀន៤០គីឡូក្រាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 01:12 ល្ងាច អ្នកអាន 670

ភ្នំពេញ៖អាជ្ញាធរកម្ពុជា នៅរសៀលថ្ងៃទី២១តុលា ម្សិលមិញ បានខ្លួនជនជាតិថៃម្នាក់ជនជាតិខ្មែរ៣នាក់ និងដកហូតថ្នាំញៀន៤០ដុំធំ មានទម្ងន់ស្មើនឹង ៤០គីឡូក្រាម។
ប្រតិបត្តិការនេះ នៅចំណុចភោជនីដ្ឋាន យីហោ រស់ សុខខុម បណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិសំណាក ឃុំកកោះ ស្រុកសន្ទុកខេត្តកំពង់។
មន្ត្រីខេត្តកំពង់ធំ បាននិយាយថា ការបង្ក្រាបគ្រឿងញៀន ដែលមានលក្ខណ:ទ្រង់ទ្រាយធំ នៅក្នុងពេលនេះ គឺក្រោមការដឹកនាំព្រះរាជអាជ្ញាខេត្តកំពង់ធំ លោកអ៊ិត សុធា អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ ផងនោះដែរ។
លោកថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំង៤នាក់គឺ ១-ឈ្មោះ គន់ វណ្ណះ , ២- សុខ ប៊ុនសិរិឆៃ , ៣- សាក់ សេងសង និង៤- ឈ្មោះ លី តឹក ព្រមទាំងបានដកហូតគ្រឿងញៀន ៤០គីឡូក្រាម និងរថយន្ត ២គ្រឿងផងដែរ។
ជនសង្ស័យទាំង៤នាក់ និងថ្មញៀន ៤០ដុំធំ មានទម្ងន់ស្មើ ៤០គីឡូក្រាម កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុក ពីកន្លងការិយាល័យប្រឹងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង ទៅតុលាកាតខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,457 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,539 នាក់