ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ ពិភាក្សាការងារ ជាមួយគណៈប្រតិភូចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 01:45 ល្ងាច អ្នកអាន 263

ខេត្តសៀមរាប៖លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ និងសហការី នៅរសៀលថ្ងៃទី២១ខែតុលា ម្សិលមិញ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីការិយាល័យស្ថិតិនៃខេត្តជៀងស៊ូ មកពីប្រទេសចិន។
ការជួបសំណេះសំណាល គឺក្នងគោលបំណង ដើម្បីចង់ដឹងអំពីស្ថានភាព ឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងខេត្តសៀមរាបនិង គោលនយោបាយ វិនិយោគ និងការជម្រុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ និងធ្វើការពន្យល់ដល់ គណៈប្រតិភូចិន អំពីតួនាទីសភាពាណិជ្ជកម្ម ក្នុងការជម្រុញ ការងារវិស័យ ឯកជន និងធ្វើការសម្របសម្រួល ការងារវិស័យឯកជន អំពីបញ្ហាប្រឈម របស់អាជីវករ ពាណិជ្ជករ ទៅជជែក ពិភាក្សាជាមួយរដ្ឋាភិបាល។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានជម្រាបដល់គណៈប្រតិភូចិនថា ប្រសិនបើខាងភាគីចិនមាន បំណងក្នុងការវិនិយោគគម្រោង កំសាន្តផ្សេងៗ ក្រៅពីការទស្សនា ប្រាង្គប្រាសាទ គឺធ្វើការវិនិយោគ លើវិស័យ អចលនទ្រព្យ ដែលនៅថ្លៃទាបជាងប្រទេសដ៏ទៃ នឹងមានឱកាស នៃការចំណេញ មានច្រើន។ ចំពោះ ការវិនិយោគ លើរថភ្លើងល្បឿនលឿន ក្នុងប្រទេសកម្ពុជា គឺជាកត្តាមួយល្អដែរ ក្នុងការកាត់បន្ថយ ពេលវាលាធ្វើដំណើរ ផ្លូវឆ្ងាយផងដែរ។

លោកក៏បាន សំណូមពរ ដល់គណៈប្រតិភូចិន ថា បើសិនជាគិតដល់ ការវិនិយោគ សូមមកធ្វើការវិនិយោគ នៅក្នុងខេត្តសៀមរាប។ លោកក៍ថ្លែងអំណរគុណ ដល់គណៈប្រតិភូចិន ដែលបានចំណាយពេលវេលា មកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងខេត្តសៀមរាប។ ជាមួយគ្នានោះផងដែរ ខាងភាគី គណៈប្រតិភូចិន ក៍បានមានប្រសាសន៍ លើកឡើងអំពីការកសាង ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិន ការកសាងព្រលានយន្តហោះថ្មី នៅក្នុងខេត្តសៀមរាប ដែលចំណាយថវិកា ប្រមាណជា៩០០លានដុល្លារ សហរដ្ឋអាមេរិក ដែលជាគម្រោងវិនិយោគ របស់អ្នកវិនិយោគ ខេត្តយូណាន នៅក្នុងខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,123 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,205 នាក់