ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ ការបាក់ស្រុតដីច្រាំងទន្លេ និងប្រាប់ប្រជាពលរដ្ឋ ឱ្យបង្កើនការ ប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ឆ្លងកាត់ស្ពាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:10 ល្ងាច អ្នកអាន 240

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២១ខែតុលា ម្សិលមិញ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ពន្ធ័ ចុះពិនិត្យស្ថានភាព បាក់ស្រុតដីច្រាំងទន្លេ ក្នុងភូមិសាស្ត្រ តាមដងទន្លេ មេគង្គ ក្នុង ស្រុកកំពង់សៀម ដែលបង្កផលប៉ះពាល់ ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រួមនឹងស្ពានមួយកន្លែង និងបានប្រាប់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ឆ្លងកាត់ស្ពាន។ ជាមួយគ្នានេះ អភិបាលខេត្តបានបញ្ជាក់ថាចំពោះរថយន្តធន់ធំ ដឹកធ្ងន់ៗ សូមមេត្តាបើកបរផ្លូវវៀង ដើម្បីចៀសវាង ការគ្រោះថ្នាក់ណាមួយដោយជាយថាហេតុ។

អភិបាលខេត្តបានបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូន ប្រជាពលរដ្ឋ ដែលប្រឈម ត្រូវរុះរើលំនៅដ្ឋាន អាចស្នើ សុំកងកម្លាំងអាជ្ញារធរ ចុះជួយ អន្តរាគមន៍ បានគ្រប់ពេលវេលា។

ក្នុងដំណើរចុះពិនិត្យច្រាំងទន្លេ រួចមក អភិបាលខេត្ត ក៏បាន ចុះពិនិត្យស្ថានភាព ស្ពានគៀនជ្រៃ ដែលកំពុងប្រឈម ផលប៉ះពាល់ នៃការបាក់ស្រុតច្រាំង និងបានចុះសួរសុខទុក្ខ គ្រួសារ ប្រជាពលរដ្ឋ ដែលកំពុងប្រឈម ផលប៉ះពាល់ លំនៅដ្ឋានប្រមាណ ជាង១០គ្រួសារ ដែលត្រូវរុះរើ នៅអមសងខាងព្រែកគៀនជ្រៃ ស្ថិតក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,847 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,929 នាក់