ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ត្រូវមានការ សហការគ្នា ដោះស្រាយបញ្ហា ដែលកើតមានឡើង នៅមូលដ្ឋាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:36 ល្ងាច អ្នកអាន 206

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនៅចំពោះមុខមន្ត្រីពាក់ព័ន្ធ ថាត្រូវទាមទារ ឲ្យមានការចូលរួម គាំទ្រពីមន្ទីរអង្គភាព ជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា សហការ រួមគ្នាដោះស្រាយ បញ្ហា ដែលកើតមានឡើង នៅមូលដ្ឋាន។
ការបញ្ជាក់នេះ ក្នុងពិធីបើកវេទិការ ពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបី ឆ្នាំរំកិលថ្នាក់ខេត្ត និងផ្សព្វផ្សាយ សិក្ខាសាលា សមាហរណកម្មកម្ម ផែនការឃុំ-សង្កាត់ នៅថ្នាក់ក្រុងស្រុក នៅមន្ទីរផែនការខេត្តកំពង់ចាមនាថ្ងៃទី២២ព្រឹកមិញ។
ពិធីនេះក៏មានការចូល រួមពីមន្ត្រីចំណុះសាលាខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធ អភិបាលក្រុង -ស្រុក នាយករដ្ឋបាល ប្រធានការិយាល័យគាំទ្រឃុំ-សង្កាត់ ប្រធានការិយាល័យផែនការ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តផងដែរ។
លោកអ៊ុន ចាន់ បានបញ្ជាក់ថាទិការផ្សព្វផ្សាយ នាពេលនេះ ជាឱកាសដ៏សំខាន់ ដែលយើងធ្វើការពិភាក្សា ផ្លាស់ប្តូរ យោបល់ ធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចដំណើរការ អនុវត្តគម្រោង ដែលឆ្លើយតបតម្រូវការ របស់ប្រជាជននៅមូលដ្ឋាន។
លោកបានអះអាងថា តាមរយៈ ដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំ(២០២០-២០២២) របសរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគខេត្ត មានចំនួន៤០១គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមានចំនួន៦៦២គម្រោង និងសំណើគម្រោងវិនិយោគឃុំ -សង្កាត់មាន ចំនួន៣,៩៧៩គម្រោង សរុបចំនួន៤,០៤២គម្រោង ដែលជាតម្រូវកាជាអាទិភាព កំពុងស្វែងរកថវិកាគាំទ្រ សម្រាប់អនុវត្តឆ្នាំ២០២០។
បើតាមអភិបាលខេត្តបញ្ជាក់ទៀតថា ការរៀបចំវេទិការពិគ្រោះយោបល់ ពីការកសាង កម្មវិធីវិនិយោគបីឆ្នាំ រំកិលនៅថ្នាក់ខេត្ត ដើម្បីបង្ហាញ អំពីតម្រូវការអភិវឌ្ឍន៍ មូលដ្ឋាន ទូទាំងខេត្ត និងសម្របសម្រួល បន្សំនូវតម្រូវការអភិវឌ្ឍន៍ ទាំងនេះជាគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននានា ដើម្បីឈានដល់ការឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយសុក្រឹតភាព៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,619 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,701 នាក់