ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រមុខដឹកនាំ កម្ពុជា ប្រកាស មិនយកពន្ធ លើដីស្រែចំការ របស់កសិករឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:19 ល្ងាច អ្នកអាន 299

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃ សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ នៅព្រឹកមិញនេះ បានមានប្រសាសន៍បញ្ជាក់ពីគោលជំហរ ដាច់ខាតលើចំនុចសំខាន់២គឺ នៅពេលដែលគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតបន្តគ្រប់គ្រង និងដឹកនាំប្រទេសគឺ៖
១) រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនយកពន្ធលើដីស្រែចំការ របស់កសិករឡើយ។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” បានអនុវត្តមិនយកពន្ធចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ហើយដែលបន្តអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។
២) មិនយកពន្ធលើប្រាក់ខែអប្បបរមារបស់មន្ត្រីរាជការ ។
សូមអរគុណ និងជូនពរដល់បងប្អូនជនរួមជាតិដែលបានគាំទ្រ និងបន្តបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា“ ជាច្រើនអាណត្តិកន្លងមក និងបន្តនៅពេលខាងមុខទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,499 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,581 នាក់