ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ផ្តាំផ្ញើរទៅ ក្រសួងសុខាភិបាលថា អ្វីដែលគួឲ្យខ្លាច គឺជាជំងឺពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 03:40 ល្ងាច អ្នកអាន 312

ភ្នំពេញ៖ទាក់ទងនឹងការចូលបម្រើងការងារក្នុងស្ថាប័នរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ មិនយល់ស្របសំណើរ របស់ក្រសួងសុខាភិបាល ដែលបានស្នើដល់សម្តេចតេជោ ឲ្យមានការត្រួតពិនិត្យសុខភាពទៅលើបេក្ខជនដែលប្រលងជាប់ ឬបេក្ខជនដែលត្រៀមប្រលងមុននឹងអនុញ្ញាតិឲ្យចូលប្រលង ដើម្បីការពារមានជំងឺឆ្លង។ ត្រង់ចំនុចនេះ សម្តេចតជោនាយករដ្ឋមន្ត្រីមិនយល់ស្របនោះទេ ព្រោះនេះជាការបង្កើតបន្ទុកបន្ថែមទៀតអ្នកដែលត្រូវប្រលងចូល។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើរទៅក្រសួងសុខាភិបាលថា អ្វីដែលគួឲ្យខ្លាច គឺជាជំងឺពុករលួយនោះទេ។

ការអះអាងនេះនៅព្រឹកមិញ នាពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងនោះមានព្រះសង្ឈ ចំនួន១១០អង្គ និងក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ នារី ៦២នាក់ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,964 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,046 នាក់