ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចអះអាងថា ការយកថ្លៃសេវា ប្រមូលសំរាម ទៅថ្ងៃមុខ នឹងត្រូវប្រើយន្តការ ផ្សេងជំនួសវិញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:13 ល្ងាច អ្នកអាន 285

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅយប់ថ្ងៃនេះ បានអះអាងថា ដោយក្តាប់បាននូវការលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ អំពីការដាក់ថ្លៃសេវា ប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្រ របស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេច តាមសំណើរ បស់អគ្គិសនីកម្ពុជា ដោយដកថ្លៃ សេវាប្រមូល សំរាមចេញពីវិក្កយបត្រថ្មី របស់អគ្គិសនីកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។
សម្ដេចហ៊ុន សែន បញ្ជាក់ថា យន្តការយកថ្លៃសេវាប្រមូលសំរាម ទៅថ្ងៃមុខនឹងត្រូវប្រើ យន្តការផ្សេង ជំនួសវិញ ដែលកិច្ចការនេះ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,547 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,629 នាក់