ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការខេត្តកំពង់ធំ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខមេខ្លោង ជួញដូរគ្រឿងញៀន ទម្ងន់៤០គីឡូក្រាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:35 ល្ងាច អ្នកអាន 371

 ខេត្តកំពង់ធំ៖ស្នងការនគរបាល ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខមេខ្លោង ជួញដូរគ្រឿងញៀន ដែលមានលក្ខណៈទ្រង់ទ្រាយធំ។
ជនសង្ស័យចំនួន ០៤នាក់១-ឈ្មោះ សាក់ ស៊ាងសង ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ រស់នៅ ប្រទេសថៃ
២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រកាប ឃុំ រួងជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង ។
៣-ឈ្មោះ លី តឹក ភេទ ប្រុសអាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិ និមិត្តថ្មី ឃុំ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
៤-ឈ្មោះ គង់ វណ្ណះ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ខ្នាចមាស ឃុំ ខ្នាចមាស ស្រុក បវិលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនគរបាល ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ជនសង្ស័យទាំង៤ នាក់បាននាំគ្រឿងញៀន ចេញពីតំបន់ច្រកជាំស្រង៉ាំ ក្នុងខេត្តឧត្តរមានជ័យ លុះដល់ថ្ងៃទី១៩ ជនសង្ស័យបានធ្វើដំណើរមកជួបគ្នា នៅខេត្តកំពង់ធំ ដោយប្រើប្រាស់ រថយន្ត២គ្រឿង ហើយបានមកស្នាក់នៅ ក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតនៅ ក្នុងក្រុងស្ទឹងសែន ដើម្បីមើលភូមិសាស្រ្ត។
លោកស្នងការថា លុះដល់ថ្ងៃទី២១ជនសង្ស័យ ទាំងអស់គ្នា បានផ្ទេរគ្រឿងញៀន ពីឡាន ហ្វតទៅដាក់រថយន្តហាយឡែនឌឺ និងបាននាំគ្នាទៅភោជនីយ៍ដ្ឋាន រស់ សុខខុម ទើបសមត្ថកិច្ចបានសម្រុក ចាប់ជនសង្ស័យទាំង៤នាក់ ហើយឆែករថយន្តប្រទះឃើញ មានថ្នាំញៀន ប្រភេទថ្នាំញៀន បេតមហ្វេតាមីន ( ម៉ាទឹកកក ៤០កញ្ចប់ ស្នើរនិង៤០គីឡូក្រាម។

លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ បានអំពាវនាវដល់ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ កុំគិតថា គ្រឿងញៀន ជាតួនាទីរបស់សមត្ថកិច្ច គឺត្រូវចូលរួមគ្នា ទប់ស្កាត់ការពារ ការជួញដូរ និងចែកចាយ ការសេព នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអនុវត្តនូវគោល នយោបាយភូមិឃុំ មានសុវត្តិភាព ព្រោះគ្រឿងញៀន ជាបិសាចបំផ្លាញ អនាគតរបស់លោកអ្នក និងសង្គម ។

សូមបញ្ជាក់ថាហេតុការណ៍បង្ក្រាបគ្រឿងញៀន នេះធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ស្ថិតនៅភោនីយដ្ឋានយីហោ រស់ សុខខុម នៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និងកិច្ចសហការ រវាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,370 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,452 នាក់