ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការ ខេត្តកំពង់ធំ ប្រជុំស្តីពី កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:00 ល្ងាច អ្នកអាន 253

ខេត្តកំពង់ធំ៖លោក អ៊ុក កុសល ស្នងការ នគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២២ខែតុលា ឆ្នាំ២០១៩នេះ
បានអញ្ជើញដឹកប្រជុំផ្សព្វផ្សាយផែនការ ស្តីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសាលប្រជុំស្នងការដ្ឋាន
នគរបាលខេត្តកំពង់ធំ។ ដោយមានការចូលរួម លោក លោកស្រី
ស្នងការរង លោកអនុផែន លោកនាយការិយាល័យ លោក លោកស្រី នាយរងការិយាល័យជំនាញ លោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក ចូលរួមប្រមាណ ៩៥ នាក់ ។
លោកអ៊ុក កុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអស់លោក លោកស្រី មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀននិងកងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែល
ពាក់ព័ន្ធ បានយកចិត្តទុកដាក់ដឹកនាំមន្ត្រីក្រោមឱវាទ
ចូលរួម បង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានលក្ខណៈទ្រង់ទ្រាយធំ ពុំធ្លាប់មានលើទឹកដីខេត្តកំពង់ធំ ក្នុង
រយៈពេលកន្លងមក ទទួលបានភាពជោគជ័យគាប់
ប្រសើរបំផុត ដើម្បីធានាបាន សន្តិសុខ សណ្តាប់ធ្នាប់ល្អ
ជូនប្រជាពលរដ្ឋ ។
លោកអ៊ុក កុសល បានប្រសាសន៍ផ្ដាំផ្ញើដល់អស់លោក
លោកស្រី និងពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់សាធារណ:
ក្នុងឱកាស ពិធីប្រណាំងទូករយ:ពេល០២ ថ្ងៃ គឺនៅថ្ងៃ
ទី ២៦ ដល់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៩ រៀបចំដោយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្កើតបរិយាកាសសប្បាយ
រីករាយជូនបងប្អូនប្រជាពលរដ្ឋ។ នៅពេលរាត្រី
មានកម្មវិធី បាញ់កាំជ្រួច បណ្ដែតប្រទីប ប្រគុំតន្ត្រី
ការដាក់តាំងពិរព័រណ៍ផលិតផល ។ ការប្រណាំងទូក
នេះដែរ ដើម្បីសម្រាំងទូកទៅចូលរួមប្រណាំង
ក្នុងព្រះរាជពិធី បុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក តាមដងទន្លេសាបមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។
សូមអស់លោក លោកស្រី ដែលជាប្រធានក្រុមអ្នកដឹកនាំ កងកម្លាំងដោយផ្ទាល់ ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងកងកម្លាំងឲ្យបានមួសមុត នៅពេលដែលឈរជើង តាមបណ្តាគោលដៅសំខាន់ៗ ដែលត្រូវបំពេញភារកិច្ច ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ ត្រូវប្រកាន់ភ្ជាប់នូវកក្តាសាមគ្គីភាព វិន័យ ក្រមសីលធម៌ ភាពអំនត់អត់ធន់ និងមានឥរិយាបថ ទន់ភ្លន់ រួសរាយ រាក់ទាក់
ធ្វើជាគំរូល្អ ជាមួយប្រជាពលរដ្ឋ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,697 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,779 នាក់