ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ទៅបង់សំណាញ់រកត្រី ដូចទៅស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:28 ព្រឹក អ្នកអាន 14117

ខេត្តសៀមរាប៖បុរសម្នាក់ បានទៅបង់សំណាញ់រកត្រី បែជាលង់ទឹកបណ្ដាលឲ្យស្លាប់ទៅវិញ។ ហេតុការណ៍បានកើតឡើងនៅ វេលាម៉ោងប្រហែល១៥និង៤៥នាទី ថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ ចំណុចទឹកប្រឡាយថ្នល់ចាស់ ខាងត្បូងភូមិសួនសារ ឃុំយាង ស្រុកពួក ចម្ងាយប្រហែល៥០០ម៉ែត្រ ។
អធិការនគរបាលស្រុកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងនៅព្រឹកនេះថជនរងគ្រោះឈ្មោះឃួន មេសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក មុខរបរកសិករ បានទៅបង់ត្រី នៅតំបន់តាមប្រឡាយថ្នល់ចាស់(កន្លែងកើតហេតុ) ជាមួយបងប្រុសម្នាក់ទៀត។

ពេលទៅដល់កន្លែងបង់ត្រី ជនរងគ្រោះ គាត់ពុំទាន់បានបង់ត្រីទេ! ដោយគាត់បានយកសំណាញ់រុំជុំខ្លួនគាត់ចុះហែលឆ្លងប្រឡាយទឹក ពីមាត់ប្រឡាយខាងត្បូង ទៅមាត់ប្រឡាយខាងជើង ទាំងសំលៀកបំពាក់និងមួក-រំពេចនោះបងប្រុសរវល់ស្ទួចត្រី ស្រាប់តែងាកទៅមើលប្អូនហែលឆ្លងទឹក ឃើញមួកអណ្ដែតទឹក ទើបដឹងថាប្អូនបានលង់លិចក្នុងទឹក ហើយក៏រត់មករកអ្នកស្រុក និងរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯកទេព ពុំសែន បញ្ជាក់ថា:ក្រោយសមត្ថកិច្ច ប្រជាពលរដ្ឋ ទៅជួយច្រមុជទឹក រកជនរងគ្រោះលង់ទឹករយៈពេលប្រហែល៣០នាទី ក្រោយពីការលង់ទឹកបាត់ខ្លួន ទើបបានរកជនរងគ្រោះ ឃើញខ្លួនរុំ ជាមួយសំណាញ់និងបាត់បង់ស្មារតី ជួយសង្គ្រោះធ្វើចលនាបេះដូង និងបញ្ជូន ទៅដល់មណ្ឌលសុខភាពយាង គ្រូពេទ្យបានពិនិត្យប្រាប់ថា បាត់ដង្ហើមស្លាប់ទៅហើយ។

លោកអធិការបញ្ជាក់ថា ការពិនិត្យ របស់នគរបាលប៉ុស្តិ៍ នៅកន្លែងកើតហេតុ គឺទឹកប្រឡាយបណ្ដោយវែងអបថ្នល់ចាស់ ទំហំទទឹង៦ម៉ែត្រ ជំរ៉ៅទឹក២,៥០ម៉ែត្រ ។
ក្នុងនោះបាន ការពិនិត្យ លើសាកសព ខាងលើគឺ ពេលកើតហេតុស្លៀកខោ ខាប៉ោយវែង ពណ៌ខៀវ ដាក់ខ្សែក្រវ៉ាត់ ពាក់អាវយឺតវែងពណ៌ខៀវទឹកម៊ិច និងមានសំណាញ់ជាប់ខ្លួន១។ លើខ្លួនគ្មានស្លាកស្នាម គួរកត់សម្គាល់ពាក់ព័ន្ធបទល្មើសនោះទេ។
ជុំវិញហេតុការណ៍ខាងលើ គ្រួសារ ជនរងគ្រោះ បានអះអាងថា ឈ្មោះឃួន មេសា ពិតជាស្លាប់ដោយការ លង់ទឹកខ្លួនឯងពិតមែន ពុំពាក់ព័ន្ធបទឃាតកម្មនោះទេ មូលហេតុខ្វះការប្រុងប្រយ័ត្ន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,592 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,674 នាក់