ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមមន្ត្រី រកឃើញ អាហារខូចគុណភាព នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:52 ព្រឹក អ្នកអាន 849

ខេត្តសៀមរាប៖ក្រុមមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប នៅព្រឹកនេះ បានរកឃើញ ម្ហូបចំណីអាហារខូចគុណភាព នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់។ ដែលផ្សារនេះស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីថាការចុះត្រួតពិនិត្យសុវត្ថិភាព ចំណីអាហារ នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បានរកឃើញម្ហូបចំណីអាហារដែលផុតកំណត់ កាលបរិច្ឆេទ ត្រូវបានដកហូតចំនួន១១គីឡូក្រាម។ ក្រោមការយកចិត្តទុកដាក់ បំពេញភារកិច្ចចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងត្រួតពិនិត្យ លើផលិតផលប្រើប្រាស់ មួយចំនួនទៀត គឺជាប្រតិបត្តិការ របស់ភ្នាក់ងារសមត្ថកិច្ចសាខាកាំកុងត្រូល និងសហការជាមួយមន្រ្តីជំនាញ មកពីមន្ទីរពាណិជ្ចកម្ម ដើម្បីធានាឲ្យបានថា ក្រុងទេសចរណ៍សៀមរាប-អង្គរ គឺជាទីក្រុងមោទនភាពអាហារមានសុវត្ថិភាព។

ជាក់ស្ដែងពេលនេះមន្ត្រីជំនាញ របស់បានរកឃើញម្ហូបចំណីអាហារ ដែលខូចគុណភាព និងសុពលភាព ប្រើប្រាស់ រួមមាន៖ ប្រហិតស៊ីភីរ៉ូស ចំនួន៦០០០ក្រាម សាច់មាន់ ចំនួន២០០០ក្រាម ឈិស ចំនួន៣០០០ក្រាម សរុបចំនួនទាំងអស់ស្មើ១១គីឡូក្រាម ត្រូវបាន ធ្វើកំណត់ហេតុ ដកហូតយកទៅកំទេចចោលភ្លាមៗផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,540 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,034 នាក់