ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច កំពុងតាមចាប់ខ្លួន ជនដៃដល់ម្នាក់ ដែលបានកាប់ បងប្រុស បង្កើតឲ្យរបួសធ្ងន់ ដោយសារទំនាស់ ពាក្សសម្ដី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:03 ល្ងាច អ្នកអាន 463

 ខេត្តកំពង់ធំ៖ក្រុមសមត្ថកិច្ចបានកំពុងតែបើកប្រតិបត្តិការ តាមចាប់ខ្លួនជនដៃដល់ម្នាក់ ក្នុងអំពើកាប់ បងប្រុសបង្កើតរបស់ខ្លួន បណ្ដាលឲ្យរបួសធ្ងន់ រួចរត់គេចខ្លួន។
ហេតុការណ៍បាន កើតឡើងនៅថ្ងៃទី២២ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី នៅចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ប៉ែន សុខជាត ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិនិម្មិត ឃុំទីពោស្រុកសន្ទុក ត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះ។ ដោយបានធ្វើសកម្មភាព យកពូថៅកាប់ ទៅលើបងបង្កើត ឈ្មោ:ប៉ែន ចាន់ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្ដាលឱ្យ រងរបួសធ្ងន់ ស្ថានភាពស្លាកស្នាមរបួស មានរបួសជាច្រើនកន្លែងត្រូវចំទ្រូងខាងស្ដាំ និងដើមដៃខាងឆ្វេងនិងខាងស្ដាំ (មុតរយះលើសាច់)។
សមត្ថកិច្ចសន្និដ្ឋានថា រងការប៉ះទង្គិចពីឧបករណ៍មុតរឹង មូលហេតុបណ្ដាលមក ពីទំនាស់ពាក្យសម្ដីនិងគ្នា រវាងបងបង្កើត នឹងប្អូនបង្កើត។ ជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅ មន្ទីរពេទ្យខត្តកំពង់ធំ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,296 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,790 នាក់