ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ចាម ទទួលស្វាគមន៍ ពិធីប្រណាំងកង់ ដណ្ដើមពានរង្វាន់ ស្ថានីយ៍វិទ្យុ សម្លេងប្រជាជន ទីក្រុងហូជីមិញ(VOH) លើកទី២២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:25 ល្ងាច អ្នកអាន 312

ខេត្តកំពង់ចាម៖លោកហាន កុសល អភិបាល រងខេត្ត កំពង់ចាម តំណាងលោកអ៊ុន ចាន់ដា បានអញ្ជើញចូលរួមទទួលស្វាគមន៍ក្នុងពិធីប្រណាំងកង់ ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុ សម្លេងប្រជាជន ទីក្រុងហូជីមិញ(VOH) លើកទី២២ ដែល ត្រូវឆ្លងកាត់៣ប្រទេស គឺវៀតណាម កម្ពុជា និង ឡាវ និងត្រូវឆ្លងកាត់ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ ។

លោកជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡា និង តំណាង តាមមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត បានចូលរួម ក្នុងការទទួលស្វាគមន៍ គណៈប្រតិភូ គឺលោក ឡេ កុងដុង នាយកស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ និងសហការី ដែល មានកីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និងក្រុមការងារបច្ចេកទេស ប្រមាណ ជាង ២០០នាក់។
សូមបញ្ជាក់ថា ការប្រណាំងកង់ប្រពៃណី ណាមគីខើយងៀ (Nam Ky Khoi Nghia) ដណ្ដើមពានរង្វាន់ ស្ថានីយ៍ វិទ្យុ សម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) បើកទូលាយលើកទី២២ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៩។ តាមគម្រោង ផ្លូវប្រណាំងកង់ឆ្នាំនេះ នឹងឆ្លងកាត់ប្រទេសេឥណ្ឌូចិនចំនួន៣ ដែល ត្រូវ ឆ្លងកាត់ ខេត្តកំពង់ចាម នាពេលនេះ និងបន្ត ទៅ រដ្ឋធានីឡាវ។ ដោយការប្រណាំងកង់ឆ្នាំនេះមិនត្រឹមតែមានអត្ថន័យជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាឱកាសហ្វឺកហាត់ របស់គីឡាករវៀតណាម សំដៅត្រៀមរៀបចំឲ្យបានល្អ សម្រាប់ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,032 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,526 នាក់