ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ ការបាក់ស្រុតដី ច្រាំងទន្លេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:38 ល្ងាច អ្នកអាន 324

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកមិញ បានដឹកនាំមន្ត្រីជំនាញធនធានទឹក អញ្ជើញ ចុះ ពិនិត្យ ចំពោះការបាក់ស្រុតដី ច្រាំងទន្លេ ស្ថិតនៅខាងក្រោយសាលា សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែល បានបាក់ស្រុត នាពេលថ្មីៗកន្លងទៅនេះ ។

តាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា នៅពេលថ្មីៗកន្លងទៅនេះ ច្រាំងទន្លេ ៣ចំ ណុច បានបាក់ស្រុតព្រមគ្នា ក្នុងនោះស្ថិតនៅភូមិតាមាង ឃុំកោះរកា និងឃុំកៀនជ្រៃ ក្នុងភូមិសាស្រ្តស្រុកកំពង់សៀម រួមទាំងនៅក្រោយសាលាសង្កាត់កំពង់ចាម ក្នុងក្រុងកំពង់ចាម តែម្តង។
ទន្ទឹមនឹងនេះដែរ អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញខាងធនធានទឹក បានចុះពិនិត្យ និងតាមដានជាប្រចាំ រិះរកវិធានការដើម្បីទប់ស្កាត់ ចំពោះ ការបាក់ស្រុតដីច្រាំងទន្លេទាំងនេះផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,616 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,698 នាក់