ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរស្រុកប្រាសាទបាគង នាំយកអំណោយ កាកបាទក្រហម ផ្តល់ជូនគ្រួសារ រងគ្រោះ ដោយសារលង់ទឹកស្លាប់ ចំនួន២នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:00 ល្ងាច អ្នកអាន 365

ខេត្តសៀមរាប៖លោកសូរ ប្លាតុង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកប្រាសាទបាគង លោក ទៀប ប៊ុនឈួយ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ស្រុកប្រាសាទបាគង និង ក្រុមការងារ នៅព្រឹកមិញ បានអព្ជើាញជួបសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនគ្រួសាររងគ្រោះដោយសារលង់ទឹកស្លាប់ចំនួន២នាក់។
១-គ្រួសារសពឈ្មោះ សាំ ល្មុត ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
២- គ្រួសារសពឈ្មោះ តន់ តក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អំណោយមនុស្សធម៌ និងថវិកាបានផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អង្គរ២៥គីក្រាម ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធវីតាល់១កេស មី១កេស តង់១ ឡាំងទឹក១ កន្ទេល១ មុង១ ភួយ១ចានដែក១ ចានសម្ល៥ ចានបាយ៥ ចានស្រាក់១ ស្លាបព្រាបាយ៥បំពង់ទឹកក្តៅ១វែកបាយ១ឆ្នាំបាយ១ខ្ទះ១និងថវិកា៩២០,០០០រៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,561 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,055 នាក់