ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពូកាប់ក្មួយ ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:27 ល្ងាច អ្នកអាន 24094

ខេត្តសៀមរាប៖ទម្នាស់ពាក្យសម្ដី រវាងក្មួយនិងពូបង្កើត បានឈានដល់ ពូ ទាញកាប់កាំបិត កាប់ប្រហារ មកលើក្មួយរបស់ខ្លួន បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។

ហេតុការណ៍ដ៍រន្ធត់នេះ ផ្អើលពេញអ្នកភូមិគ្មាននរណា អាចហ៊ានជួយនោះឡើយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ប្រមាណ០៧៖៣០នាទីយប់ ស្ថិតក្នុងចំនុច ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីសមត្ថកិច្ចបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីនេះ ក្មួយប្រុសបង្កើត ទាស់សម្តី ជាមួយ ពូ ហើយបានទាញគល់ឬស្សី ទៅមុខផ្ទះព្យាយាមហៅពូ ចេញមកក្រៅ ដើម្បីនិយាយគ្នា ខណះនោះពូ ផ្ទុះកំហឹងក៏ទាញ កាំបិត មកកាប់ជាច្រើនកាំបិទ បណ្តាលឲ្យក្មួយប្រុសបង្កើតស្លាប់ ក្នុងថ្លុកឈាម ខណះដឹកដល់ មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។

យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ ឈ្មោះ ព្រឹម ព្រូស (ពូបង្កើត) បានឈ្លោះ ប្រកែក ពាក្យសម្តី ជាមួយក្មួយបង្កើតឈ្មោះ សូ វាសនា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរជាកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិខាងលើ។
សាក្សីនិយាយថា ដំបូងគេឃើញឈ្មោះ សូ វាសនា បានកាន់ដំបងឫស្សី ចូលទៅក្នុងដីមុខផ្ទះរបស់ឈ្មោះ ព្រឹម ព្រូស ក្នុងគោលបំណង ហៅឈ្មោះ ព្រឹម ព្រូស ឲ្យចេញពីក្នុងផ្ទះ ដើម្បីនិយាយគ្នា ពេលនោះឈ្មោះ ព្រឹម ព្រូស បានចេញពីក្នុងផ្ទះ និងបានទាញយកកាំបិត (ប្រភេទដាវ ចំនួន១ដើម) ដែលធ្វើអំពីដែក មានប្រវែង ៧០ cm និងមុខកាត់ ៥០ cm មកកាប់ទៅលើ ឈ្មោះ សូ វាសនា (ក្មួយបង្កើត) ជាច្រើនកាំបិតយ៉ាងកំរោលចូលតែម្តង។
ក្រោយពីជនរងគ្រោះ (ក្មួយសូ វាសនា)ដែលត្រូវពូកាប់រួចជាច្រើននោះ បានព្យាយាមរត់ចូលទៅក្នុងផ្ទះរបស់ឈ្មោះ ណាល់ ហើយត្រូវបានឪពុក ម្តាយ និងបងប្អូន ឃើញដូច្នោះបានជួយយក ឈ្មោះសូ វាសនា ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តាមការបំភ្លឺពីម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ប្រឹម កែវ ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរគ្រូបង្រៀន បានបំភ្លឺប្រាប់សមត្ថកិច្ចថា កូនរបស់ខ្លួនឈ្មោះសូ វាសនា ត្រូវបានឈ្មោះ ព្រឹម ព្រូស កាប់បណ្ដាល ឲ្យរងរបួស បាក់ដងកាំបិតខាងស្ដាំ និងរងរបួស ដាច់ចុងស្លឹកត្រចៀកខាងស្ដាំ និងផុងលលាដ៍ប៉ែកខាងស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ច បានអន្តរាគមន៍ធ្វើការចាប់ជនដៃដល់ភ្លាមៗ ដើម្បីយកមកសាកសួរ។
ក្រោយពីធ្វើការសាកសួរ ឈ្មោះ ប្រឹម ព្រូស បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព យកកាំបិតដាវ កាប់ទៅលើ ជនរងគ្រោះ បណ្ដាលឲ្យរងរបួសពិតប្រាកដមែន។

បើទោះជាយ៉ាងក៍ដោយ សមត្ថកិច្ចនៅមិនទាន់ដឹង ពីដើមហេតុនៅឡើយទេ តែជនសង្ស័យត្រូវ ជាឪពុកមា ត្រូវបានសមត្ថកិច្ច ចាប់ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,366 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,860 នាក់