ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ករណីរថយន្តធំៗ ចូលចត នៅក្រុងសៀមរាប អាចលែងមាន តទៅទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 06:26 ល្ងាច អ្នកអាន 1101

ខេត្តសៀមរាប៖ករណីរថយន្តធំៗ ដែលផ្ទុកទំនិញ ធ្វើចរាចណ៍ចូលចត ក្នុងក្រុងសៀមរាប ដើម្បីទម្លាក់ទំនិញ សាងឲ្យម៉ូយឬ ទម្លាក់ស្តុកទុកក្នុងក្រុង ឬទីប្រជុំជន នោះអាចនឹងលែងមាន តទៅទៀតហើយ។ ដោយជំនាញបានអះអាងថានិងចាត់វិធានការឲ្យបានម៉ត់ចត់បំផុត។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញរថយន្តធុនធំៗ ប្រភេទផ្លៅ៥ឬផ្លៅ៦ ឬរថយន្តសណ្ដោង បានបើកដឹកទំនិញ ចូលមកក្រុងសៀមរាប។ ជាពិសេសគឺរថយន្តធំៗទាំងនោះ បានដឹកទំនិញ មកទម្លាក់នៅក្រោយផ្សារលើធំថ្មី ចំណុចកែងផ្លូវតាអ៊ុច ជាហេតុបណ្ដាលឲ្យមានការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់ និងមួយចំនួនទៀតចត នៅផ្លូវពីក្រោយផ្សារលើធំថ្មីដូចគ្នាផ្លូវ ទៅកែងជន្លង់។

បាតុភាពបែបនេះ បានកើតមានជាយូឆ្នាំមកហើយ មិនដែលមានមន្ត្រីជំនាញរូបណា ចេញមុខ អន្តរាគមន៍ ដើម្បីបញ្ចៀសឬ ទប់ស្កាត់បានម្ដងឡើយ។ ជាមួយគ្នានេះរថយន្តធំៗបែបនេះ អាចជាហេតុបណ្ដាលឲ្យខូចផ្លូវ ផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ នាយការិយាល័យចរាចណ៍ ផ្លូវគោកនៃស្នងការ ខេត្តសៀមរាប
លោកវរសេនីយ៍ឯកជឹម សុវណ្ណ បានបញ្ជាក់ថា ខ្ញុំនិងពិនិត្យឡើងវិញ អរគុណដែលបានផ្តល់ព័ត៌មាន។
លោកជឹម សុវណ្ណ ថាព្រឹកនេះ និងចាត់ចែង។

ចំណែកលោកឧត្តមសេនីយ៍ត្រីស៊ន ចំណាន ស្នងការង ខេត្តសៀមរាប ទទួលផែនសណ្ដាប់ធ្នាប់ បានបញ្ជាក់ផងដែរថា ករណីខាងលើ លោកបានឲ្យកម្លាំងចរាចរណ៍ និងកម្លាំងសណ្តាប់ចុះណែនាំ និងអនុវត្តហើយ ហើយសូមប្អូនជួយតាមដានបន្តទៀតផង បើមិនមានអីប្រែប្រួល ឬនៅតែបន្តចូលមកទៀត សូមផ្តល់ព័ត៌មានមកផង។

ដោយឡែកចំពោះទំនិញ នៅលើរថយន្តធំៗនោះ ដែលប្រជាពលរដ្ឋ សង្ស័យថាអាចមានបង្កប់ទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់នោះ ត្រូវបានមន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តសៀមរាប អះអាងថាជំនាញធ្លាប់បានផ្ទៀងផ្ទាត់ គេមានពន្ធត្រឹមត្រូវហើយ។

ប្រជាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរជំនាញ និងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះរថយន្តធំៗ ដែលកន្លងមក តែងតែ ធ្វើចរាចរណ៍ ចូលក្រុងសៀមរាប នាំឲ្យបាត់បងសណ្ដាប់ធ្នាប់ សាធារណ: និងកកស្ទះចរាចរណ៍ជាដើម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,077 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,571 នាក់