ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច ព្រលានយន្តហោះ អន្តរជាតិសៀមរាប បង្ក្រាបគ្រឿងញៀន រឹបអូសបាន ជាង២៧គីឡូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:27 ព្រឹក អ្នកអាន 1045

ខេត្តសៀមរាប៖ក្រុមមន្ត្រីព្រលានយន្តហោះអន្តរជាតិសៀមរាប បង្ក្រាបគ្រឿងញៀន នឹងរឹបអូសបានជាង២៧គីឡូ ដោយឃាត់ខ្លួនស្ត្រីជនជាតិថៃ ចំនួន២នាក់ផងដែរ។

យោងតាមមន្ត្រីបម្រើការងារនៅច្រកព្រលានយន្តហោះ អន្តរជាតិសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែតុលានេះថាមន្ត្រី បានសហការគ្នា ឆែកឆេរ រកឃើញ ស្ត្រីជនជាតិថៃ២នាក់ ជាមួយថ្នាំញៀន ២៧.៣០ គីឡូក្រាម។

មន្ត្រីដដែលបញ្ជាក់ថា ក្នុងហេតុការណ៍នេះ គឺមន្ត្រីគយនិងរដ្ឋាករ នៅព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប បានឆែកឆេររកឃើញ គ្រឿងញៀន ខាងលើ ដែលស្ត្រីជាតិថៃទាំងពីរ គ្រោងយកឡើងយន្តហោះ ដែលការរកឃើញ ធ្វើនៅវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ នៅស្ថានីយ៍ចេញដំណើរ ក្នុងអាកាស យានដ្ឋានអន្តរជាតិ សៀមរាប។

មន្ត្រីបានបញ្ជាក់បន្ថែមថា គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូប អ្នកដំណើរ ឈ្មោះ SAVAENGPHOL SUP HA PORN ភេទស្រីសញ្ជាតិថៃអាយុ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃអាយុ៣០ឆ្នាំ។

បើតាមមន្រ្តីបានបញ្ជាក់ទៀតថា ជនជាតិថៃទាំង២នេះនាក់ មានគោលដៅ ធ្វើដំណើរឆ្ពោះចេញ ទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ថ្នាំញៀនដែលឆែកឆេររកឃើញនេះ ជាប្រភេទមេតំហ្វេតាមីន។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ ស្នងការនគរបាលខេត្តកំពង់ធំ បានបង្រ្កាបគ្រឿងញៀន និងចាប់ខ្លួនជនជាតិថៃម្នាក់ ជនជាតិខ្មែរ៣នាក់ និងបានរឹបអូសគ្រឿង១០០គីឡូក្រាម ក្នុងបីដំណាក់កាល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,629 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,799 នាក់