ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តសៀមរាប មានគម្រោងសាងសង់ និងជួសជុល ផ្លូវ១៧ខ្សែ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:50 ព្រឹក អ្នកអាន 3794

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានអះអាងថា ក្នុងឆ្នាំ២០១៩ រដ្ឋបាលខេត្ត មានគម្រោងសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ខ្សែ។ គម្រោងនេះទទួលម៉ៅការសាងសង់ និងជួសជុលដោយ កម្លាំងកងវិស្វកម្ម លោក សៀង ណាំ តំណាង រាស្ដ្រមណ្ឌល សៀមរាប។

អាជ្ញាធរបានបញ្ជាក់ថា ផ្លូវ និងបណ្ដាញលូទឹកចំនួន ០៣ខ្សែ ក្នុងចំណោមផ្លូវ និងបណ្ដាញលូចំនួន ១៧ខ្សែ ដែលត្រូវសាងសង់ និងជួសជុលក្នុងឆ្នាំ២០១៩នេះ រួមមាន៖
១-សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិតាវៀន សង្កាត់សាលាកំរើក (ពីផ្លូវក្រោយផ្សារលើ កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង) ប្រវែង ១២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
២-សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម (ពីផ្លូវជាតិលេខ ៦
ចំណុចភ្លើងស្តុប ស្មាយលីង ដល់ផ្លូវផ្ទះតាអុច) ប្រវែង ៣៥០ម៉ែត្រ ទទឹង ០៨ម៉ែត្រ។
៣-សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០.៨ម៉ែត្រ ភូមិតាវៀន សង្កាត់សាលាកំរើក (ពីភោជនីយដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង) ប្រវែង ៨៨៥ម៉ែត្រ ទទឹង០៧ម៉ែត្រ។

សូមបញ្ជាក់ថាអាជ្ញាធរខេត្តនៅថ្ងៃទី២៤ខែតុលា ម្សិលមិញ បានចុះពិនិត្យផ្លូវ និងបណ្ដាញលូទឹកចំនួន ៣ខ្សែ ក្នុងចំណោមផ្លូវ និងបណ្ដាញលូទឹកចំនួន ១៧ខ្សែដែលត្រូវសាងសង់ចាក់បេតុង និងដាក់លូបង្ហូរទឹកចេញពីក្រុង ដែលគម្រោងនេះនឹងបើកការដ្ឋានសាងសង់ក្នុងរយៈពេលឆាប់ៗ ខាងមុខនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,347 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,517 នាក់