ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលស្រុកបន្ទាយស្រី បង្កើតPageផ្ទាល់ខ្លួន ទទួលយកព័ត៌មាន ការរិះគន់កែលម្អ និងមតិចូលរួមនានា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:10 ព្រឹក អ្នកអាន 1207

ខេត្តសៀមរាប៖លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលទើបមកកាន់តំណែង ជាអភិបាល
នាពេលថ្មីៗ និងជាយុវជន ដ៍ឆ្នើមមួយ បានបង្កើតPageផ្ទាល់ខ្លួនមួយ ក្នុងគោលបំណង - ស្តាប់និងទទួលយកព័ត៌មាន ការរិះគន់កែលម្អនិងមតិ ចូលរួមនានា។

លោកឃឹម ហ្វីណង់ ដែលជាយុវជនវ័យក្មេង និងជាកូនប្រុសលោកឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប បានឲ្យដឹងតាមរយ: Pageផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖
Pageនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
- ផ្សព្វផ្សាយ ជូនដំណឹង និងចែករម្លែក នូវរាល់ខ្លឹមសារ ទាំងឡាយ ដែលពាក់ពន្ធ័ទៅ នឹងតួនាទីរបស់ខ្ញុំ បាទជាអភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី
- ស្តាប់និងទទួលយកព័ត៌មាន ការរិះគន់កែលម្អ និងមតិចូលរួមនានា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព នៃការគ្រប់គ្រង រដ្ឋបាលស្រុកបន្ទាយស្រី
- ឆ្លើយតបនិងបំភ្លឺ ក្នុងករណីចាំបាច់ ចំពោះប្រធានបទដែលទាក់ទង ទៅនឹងរូបខ្ញុំបាទផ្ទាល់ ឬដំណើរនៃការ ប្រព្រឹត្តទៅរបស់រដ្ឋបាលស្រុកបន្ទាយស្រី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,843 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,013 នាក់