ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្អើលមានជនជាតិជប៉ុនម្នាក់ ដួលនៅក្នុងជណ្តើរយន្ត សណ្ឋាគារសុខាសៀមរាប បណ្ដាលឲ្យស្លាប់ភ្លាមៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:50 ព្រឹក អ្នកអាន 7201

ខេត្តសៀមរាប៖មានការភ្ញាក់ផ្អើល បន្ទាប់ពីមានករណីជនជាតិជប៉ុនម្នាក់ បានដួលនៅក្នុងជណ្តើរយន្ត សណ្ឋាគារសុខាសៀមរាប បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល ១៣និង១៦នាទីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ KISHIMOTO KOJI ភេទ ប្រុស កើតថ្ងៃទី ១៨-០៤-១៩៤៨ ជនជាតិ ជប៉ុន កាន់លិខិតឆ្លងដែនលេខTS០៨៣១៣៥១ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២២-១០-២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ១៣និង២៥នាទីថ្ងៃទី ២៤ តុលា២០១៩ បុគ្គលិកសណ្ឋាគារ បានទូរសព្ទមកមន្ទីរពេទ្យប្រាប់ថា មានជនបរទេសម្នាក់ បានដួលនៅក្នុងជណ្តើរយន្ត ក្នុងសណ្ឋាគារ ប៉ុន្តែពេលដែលក្រុមគ្រូពេទ្យ ទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ហើយ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារដាច់សរសៃឈាម ក្នុងខួរក្បាល។

ចំពោះសាកសព ត្រូវបានរៀបចំបញ្ជូន ទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,975 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,145 នាក់