ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ចិន៤នាក់ នៅក្រុងសៀមរាប ករណី បើកល្បែងស៊ីសង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 07:22 ល្ងាច អ្នកអាន 1128

ខេត្តសៀមរាប៖ជនជាតិចិន៤នាក់ លួចបើកល្បែងស៊ីសង ខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិត(Game Online) នៅក្រុងសៀមរាប ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅតុលាការ នៅថ្ងៃទី២៥ខែតុលា។

ហេតុការណ៍ ធ្វើឡើងនាវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំនុចផ្ទះលេខ D២៧ បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្នុងប្រតិបត្តិការនេះដោយកម្លាំងការិយាការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទយលផែនការងារអន្តោប្រវេសន៍ និង លោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេតនិង អនុវត្តនីតិវិធី និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ វត្ថុតាង កំព្យូទ័រ៦គ្រឿង ទូរសព្ទដៃ ០៧គ្រឿង ម៉ូដឹម Wifi ០៦គ្រឿង រួមនឹងសម្ភារៈវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ CAO JUNHONG ភេទ ប្រុស កើតថ្ងៃទី ២៣-១១-១៩៩៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EF៩៣៨០៦៩៦។ ២-ឈ្មោះ LU ZHAOJI ភេទ ប្រុស កើតថ្ងៃទី ១៨-១១-១៩៩៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG០៧៦៦០៤៤។ ៣-ឈ្មោះ JIANG LINFENG ភេទ ប្រុស កើតថ្ងៃទី ២៨-០៨-១៩៩៩ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EH២២០៣២៩៧។ និង ៤-ឈ្មោះ TANG CHENGZHU ភេទ ប្រុស កើតថ្ងៃទី ១១-១១-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG០៧៦៩៥១៦៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,708 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,878 នាក់