ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គយចល័តក្រសួង ចាប់រថយន្តសាំយ៉ុង មួយគ្រឿង ដឹកសាច់ខូចគុណភាព មកពីប្រទេសថៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:28 ល្ងាច អ្នកអាន 764

ខេត្តសៀមរាប៖មន្ត្រីគយចល័ត ក្រសួងប្រចាំ នៅខេត្តសៀមរាប បានចាប់រថយន្តម៉ាកសាំយ៉ុង មួយគ្រឿងដែលផ្ទុកសាច់ចម្រុះខូច គុណភាព បានចំនួនសរុបចំនួន ២១កេសស្មើនឹង១៣៣០គីឡូក្រាម ដើម្បីប្រគល់ ឲ្យមន្ទីរកិសិកម្ម ខេត្តសៀមរាប យកទៅដុតចោល។

ហេតុការណ៍ធ្វើឡើង នៅវេលាម៉ោង១៧ និង០០ នាទីល្ងាចថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
ក្រោយពីមន្ត្រីគយបានប្រគល់ឲ្យទៅមន្ទីរកសិកម្ម រួមមក នៅរសៀលថ្ងៃទី២៥ខែតុលានេះ ក្រុមចម្រុះយកទៅដុតចោលក្នុងងស្ថានីយ៍កសិកម្មទឹកវិលក្រុងសៀមរាប។
សត្វជ្រូក រួមមាន៖ក្រពះ, ជើង, ត្រចៀក, កន្ទុយ, ពោះវៀនធំ, អណ្តាត, ខួរ, ឆ្អឹងក, ឆ្អឹងជំនី សរុបចំនួន ២១កេស ស្មើនឹង ១៣៣០ គីឡូក្រាម ដឹងពីប្រទេសថៃ ឆ្លងកាត់តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែមកដល់ទីតាំងស្រុកពួក ក៍គយខាងលើ ចាប់តែម្ដង។បើតាមប្រភពថា មន្ត្រីគយចល័ត បានសាកសួរ អ្នកបើកបររថយន្តឈ្មោះ ឆុង ចាន់ដា អាយុ៣៩ឆ្នាំ ដើម្បីចាត់ការតាមផ្លូវច្បាប់។SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,209 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,379 នាក់