ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈ្មួញនៅតែហ៊ាន! ប៉ូលិសសេដ្ឋកិច្ច ខេត្តសៀមរាប ចាប់រថយន្តដឹកឈើ មួយគ្រឿង នៅក្នុងដេប៉ូលក់ ឈ្មោះសៀម ស៊ុយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:12 ល្ងាច អ្នកអាន 647

ខេត្តសៀមរាប៖បើទោះបី ជាមានការបញ្ជាពីយ៉ាងតឹងរឹងពី មេដឹកនាំកម្ពុជា ក៏ដូចជាការរឹតបន្តឹង ពីអាជ្ញាធរខេត្តសៀមរាប យ៉ាងណាក៏ដោយ ក៏ឈ្មួញនៅអាចធ្វើសកម្មភាព ដឹកជញ្ជូនឈើ ពីខេត្តព្រះវិហារ ចូលមកចែកចាយ លក់តាមដេប៉ូ នានា នៅក្រុងសៀមរាប បានដោយរលូន។

ជាក់ស្ដែងនៅទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការណ៍ ជាមួយជំនាញ បានចុះបង្ក្រាប នឹងធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាក NISSAN ពណ៌ស លាយខៀវ គ្មានស្លាកលេខ កែច្នៃ ចំណុះ១.៥តោន នៅក្នុងដេប៉ូ ០១កន្លែង ឈ្មោះ សៀម ស៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសាស្ត្រ ភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិកានេះ សមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងឈើ និងមធ្យោបាយដឹកជញ្ជូន មកធ្វើការរាប់ចំនួន និងវាស់វែង នៅស្នាក់ការរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាលទ្ធផលគឺ៖ ឈើអារប្រភេទលេខ១ ផ្ចិក ចំនួន ២១៤ដុំស្នើ៥.០១០ម៉ែត្រគូប។ ចំពោះវត្ថុតាងនៃបទល្មើស សមត្ថកិច្ចជំនាញ នឹងចាត់ការទៅតាមនីតិវិធីនៃច្បាប់ស្តីពី ព្រៃឈើ។

ទោះយ៉ាងណាមន្ត្រីចម្រុះ មិនទាន់បង្ហាញឈ្មោះម្ចាស់រថយន្តដឹកឈើ ដែលរងការបង្ក្រាបនេះនៅឡើយទេ។ សូមបញ្ជាក់ថានៅខេត្តសៀមរាប សកម្មភាពដឹកជញ្ជូនឈើ នៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ដូចជានៅឃុំខ្វាវ ស្រុកជីក្រែង និងស្រុកស្វាយលើ ជាដើម ខណ: នៅតាមដងផ្លូវ មានស្នាក់ការសមត្ថកិច្ច បណ្ដាក់គ្នា ដូចខ្យងប៉ុន្តែសកម្មភាព នៃការដឹកជញ្ជូណឈើ របស់ឈ្មួញ នៅតែអាចបើកចូលក្រុងសៀមរាប បានដោយសេរី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,765 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,935 នាក់